បុរសម្នាក់កើតថ្ងៃ៥ខែ៥ឆ្នាំ៥៥ និងមានលេខសំណាងលេខ៥ រត់ទៅដកលុយធនាគារ ៥៥.៥៥៥,៥៥ ដុល្លារមកចាក់សេះលេខ៥ រួចអ៊ុតលទ្ធផល...

សំណើច ៖ មានបុរសម្នាក់កើតថ្ងៃទី៥ខែ៥ឆ្នាំ១៩៥៥ ដែលមានលេខសំណាងគឺលេខ៥។ នៅថ្ងៃខួបកំណើត គាត់បានទៅកន្លែងចាក់សេះ ឃើញសេះលេខ៥ហៀបនឹងប្រកួតនៅម៉ោង៥ ដែលមានហាងឆេងភ្នាល់គឺចាក់១សង៥៥។ គាត់ប្រញាប់រត់ទៅដកលុយពីធនាគារ ហើយភ្ញាក់ផ្អើលបំផុតពេលឃើញលុយក្នុងកុងនៅសល់ ៥៥.៥៥៥,៥៥ ដុល្លារ។ គាត់បានដកលុយនោះទាំងអស់ រួចហើយរត់មកកន្លែងចាក់សេះវិញ ហើយភ្នាល់លុយទាំងអស់លើសេះលេខ ៥។

លទ្ធផលចេញមកមិនគួរឱ្យជឿ សេះលេខ៥បញ្ចប់លទ្ធផលនៅលេខ៥ដែរ!!!៕ 

adverise with khmeread