ការសិក្សាថ្មីមួយរកឃើញថា ជំងឺកូវីដ១៩អាចធ្វើឱ្យកកឈាមនិងស្ទះសរសៃឈាមក្នុងខួរក្បាល រួចបណ្តាលឱ្យដាច់សរសៃឈាមខួរក្បាល

ការសិក្សាថ្មីមួយដោយសាកលវិទ្យាល័យ College London បានបង្ហាញថា ជំងឺកូវីដ១៩អាចបណ្តាលឱ្យមានការកើនឡើងហានិភ័យនៃការកកឈាមនិងការស្ទះឈាមនៅក្នុងខួរក្បាលហើយអាចបណ្តាលឱ្យមានជំងឺដាច់សរសៃឈាមខួរក្បាល។

ការសិក្សាខ្នាតតូចនេះផ្តោតលើអ្នកជំងឺកូវីដ១៩ចំនួន ៦ នាក់ ដែលបានទទួលរងនូវជំងឺដាច់សរសៃឈាមខួរក្បាលដែលបង្កឡើងដោយការបាត់បង់លំហូរឈាមភ្លាមៗទៅកាន់ខួរក្បាល។

ក្រុមអ្នកសិក្សាដែលរួមមានអ្នកជំនាញផ្នែកសរសៃប្រសាទមកពីមន្ទីរពេទ្យជាតិផ្នែកសរសៃប្រសាទនិងប្រព័ន្ធប្រសាទបានមើលឃើញការកើនឡើងនៃ D-dimer ជាប្រូតេអ៊ីនឈាមដែលជាប់ទាក់ទងនឹងការកកឈាម។

អ្នកនិពន្ធការសិក្សានេះនិយាយថា ការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំចំពោះការរលាក ដែលកើតឡើងចំពោះអ្នកជំងឺកូវីដ១៩ ក៏ជួយជំរុញដល់ការកកឈាមក្នុងខួរក្បាលខុសប្រក្រតីផងដែរ៕ ប្រភព៖ Daily Mail

adverise with khmeread