adverise with khmeread 1

គ្រូបង្វឹក​ជម្រើសជាតិ​អង់គ្លេស​ទទួលស្គាល់ថា Wayne Rooney ស្ថិតនៅក្រោម "​សម្ពាធ​ដ៏​ធ្ងន់ធ្ងរ​"

​    ​នេះ​គឺ​រសជាតិ​ដំបូង​ហើយ​សម្រាប់​អាជីព​ដ៏​ជោគជ័យ​របស់ Wayne Rooney ដែល​មិន​ត្រូវបាន​គេ​ជ្រើស​រើ​ឱ្យ​ចូលរួម​ក្នុង​ឈុត​ដំបូង ប៉ុន្តែ​ជាការ​ពិត​ពេលដែល​អង់គ្លេស​ទទួលបាន​កំណត់ត្រា​ដ៏​ពិសេស​ថ្មី​មួយ​នាពេល​បច្ចុប្បន្ននេះ វា​ប្រហែលជា​មិនមាន​សង្ឃឹម​នឹង​ឱ្យ Rooney ទទួល​មក​កន្លែង​រប​ស់​ខ្លួន​វិញ​មកវិញ​ណាស់​។​

​    ​គ្រូបង្វឹក​ជម្រើសជាតិ​អង់គ្លេស​លោក Roy Hodgson បាន​ព្រមាន​ទៅដល់ Rooney ថា​គាត់​កំពុងស្ថិត​នៅក្រោម​សម្ពាធ​ដ៏​ធ្ងន់ធ្ងរ​បន្ទាប់ពី​កីឡាករ​ឆ្នើម​រូបនេះ​កំពុង​បាត់បង់​តំណែង​កីឡាករ​ជម្រើសជាតិ​អង់គ្លេស​បន្តិច​ម្តងៗ​។​

​    ​ប្រធាន​ក្រុម​ជម្រើសជាតិ​អង់គ្លេស​រូបនេះ​កំពុង​ប្រឈមមុខ​ជាមួយនឹង​សមរភូមិ​ដ៏​ក្តៅគគុក​ដើម្បី​ទទួល​តំណែង​របស់គាត់​ដូចដើម​វិញ បន្ទាប់ពី Harry Kane, Jamie Vardy និង Danny Welbeck ហាក់ដូចជា​បញ្ចេញ​ចង្កូម​ដ៏​មុត​ស្រួច​ដាក់គ្នា​រៀងខ្លួន​សម្រាប់​ដំណែង​ខ្សែប្រយុទ្ធ​ដ៏​សំខាន់​មួយ​នេះ មុនពេល​ព្រឹត្តិការណ៍​ដ៏​ធំ​ប្រចាំ​តំបន់​អឺរ៉ុប​ឈានចូល​មកដល់​នាពេលខាងមុខ​៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់