វិធីព្យាបាលសាមញ្ញៗសម្រាប់អាឡែរស៊ីច្រមុះ

អស់កម្លាំងល្ហិតល្ហៃ ហូរសំបោរ រមាស់ភ្នែក ក្អក ឈឺក្បាល កណ្តាស់ច្រើនដង គឺសុទ្ធតែជារោគសញ្ញានៃអាឡែរស៊ីច្រមុះ។ វាមិនធ្ងន់ធ្ងរទេ ប៉ុន្តែប្រតិកម្មអាឡែរស៊ីចំពោះកម្ទេចកម្ទីដី ក្លិនផ្អួរ លម្អង និងរោមសត្វ ពិតជារំខានចិត្តខ្លាំងណាស់។ 

ថ្នាំប្រឆាំងអាឡែរស៊ីថ្នាំបំបាត់ការឈឺចាប់និងថ្នាំបន្តក់ច្រមុះឬភ្នែកដែលណែនាំដោយវេជ្ជបណ្ឌិតអាចបំបាត់អាឡែរស៊ីចម្រុះបាន ប៉ុន្តែប្រសិនបើលោកអ្នកមិនចង់ប្រើថ្នាំ លោកអ្នកក៏អាចជ្រើសវិធីធម្មជាតិព្យាបាលអាឡែរស៊ីដោយខ្លួនឯងបានដែរ។ 

១. ស្រូបចំហាយទឹកក្តៅឧណ្ហៗ ៖ ដាក់ទឹកក្តៅក្នុងកូនឆ្នាំងមួយ រួចយកកន្សែងគ្របពីលើក្បាលរបស់អ្នក ហើយស្រូបយកចំហាយទឹកក្តៅឧណ្ហៗដើម្បីរំលាយរំអិលអន្តាយៗនៅក្នុងរន្ធច្រមុះ ស្រូបរហូតទឹកលែងចេញចំហាយ។ អនុវត្តបីបួនដងក្នុងមួយថ្ងៃ។

២. ផឹកតែទឹកខ្ញី ៖ ពិសាតែទឹកខ្ញីរាល់ថ្ងៃក៏ជួយព្យាបាលអាឡែរស៊ីដែរ ព្រោះខ្ញីផ្តល់គុណសម្បត្តិច្រើនលើការប្រឆាំងអាឡែរស៊ីក៏ដូចជាបំបាត់ហូរសំបោរ និងក្អកផងដែរ។ 

៣. ទំពារខ្ទឹមស ៖ ខ្ទឹមសមានគុណសម្បត្តិខ្ពស់ប្រឆាំងនឹងអាឡែរស៊ីច្រមុះ។ ទំពារ២ឬ៣កំពឹសរាល់ថ្ងៃ រួចផឹកទឹកក្តៅឧណ្ហៗលាយជាមួយទឹកឃ្មុំ១ស្លាបព្រាកាហ្វេ។ 

៤. ផឹកទឹកដោះគោឆៅលាយរមៀត ៖ រមៀតត្រូវគេស្គាល់ចំពោះគុណសម្បត្តិប្រឆាំងបាក់តេរីនិងប្រឆាំងរលាក។ នេះហើយជាមូលហេតុដែលគេប្រើវាដើម្បីព្យាបាលអាឡែរស៊ីច្រមុះ។ អ្វីដែលលោកអ្នកត្រូវធ្វើគឺលាយម្សៅរមៀត១ស្លាបព្រាកាហ្វេនិងទឹកដោះគោឆៅក្តៅឧណ្ហៗមួយកំប៉ុងជាការស្រេច។ ពិសាពីរបីដងក្នុងមួយថ្ងៃ៕ 

adverise with khmeread