1

Arsenal ១-០ Chelsea! តោ​ខៀវ​ត្រៀម​បាត់បង់​យុវជន​ឆ្នើម​របស់ខ្លួន​ឱ្យទៅ​កាំភ្លើង​ធំ​នៅ ៤៨ ម៉ោង​ទៀត​

    ​តារា​វ័យក្មេង​របស់ Chelsea គឺ​កីឡាករ Domingos Quina កាន់តែ​ខិតជិត​ក្នុងការ​ចូលរួម​ជាមួយ​គូប្រជែង​របស់ខ្លួន​គឺ​ក្រុម Arsenal ក្នុង​សប្តាហ៍​នេះហើយ​។​

​    ​កីឡាករ​យុវជន​ក្រោម​អាយុ ១៧ ឆ្នាំ សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល​រូបនេះ កំពុងស្ថិត​ក្នុងការ​ចរចា​កម្រិត​ខ្ពស់​ជាមួយ​ក្រុម​កាំភ្លើង​ធំ ហើយ​អាច​នឹង​ចុះ​កុងត្រា​នៅ​រយៈពេល ៤៨ ម៉ោង​ទៀត​។​

​    ​ខ្សែបម្រើ​វ័យក្មេង​មាន​សមត្ថភាព​រូបនេះ​ក៏ត្រូវ​បាន​ចែចូវ​ដោយ​ក្រុម Liverpool, Tottenham និង​ក្រុម​ក្នុង​ទីក្រុង​ម៉ាន​ឆេ​ស្ទើ​ទាំងពីរ​ផងដែរ ប៉ុន្តែ​រឿងនេះ​ត្រូវបាន​ដឹងថា គូសត្រូវ​ស្លាប់រ​ស់រប​ស់ Chelsea បានឈ្នះ​ការប្រកួតប្រជែង​នេះហើយ​។​

​    ​បន្ទាប់ពី​ទិញ​កីឡាករ Quina ពី​ក្រុម Benfica កាលពី​គាត់​មាន​អាយុ ១៣ ឆ្នាំ Chelsea បាន​រំពឹង​ខ្ពស់​ពី​ខ្សែបម្រើ​រូបនេះ​ប៉ុន្តែ​ឥឡូវ​ពួកគេ​ហាក់ដូចជា​នឹង​បាត់បង់​រូបគេ​ទៅឱ្យ Arsenal ហើយ​៕

 

ប្រភព៖ Daily Mail

មតិយោបល់