adverise with khmeread 1

ខណៈ​នេះ​កំពុងមាន​ការបាញ់បោះ​កើតឡើង​នៅ​វិមាន​កា​ពី​តូ​ល (​វិមាន​សភា​) កណ្តាល​ក្រុង​វ៉ាស៊ីនតោន

​    ​ការបាញ់បោះ​បាន​កំពុង​កើតឡើង​នៅ​មជ្ឈមណ្ឌល​អ្នកទេសចរ​នៅ​បរិវេណ​វិមាន​កា​ពី​តូ​ល​អាមេរិក​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ហើយ​បុគ្គលិក​ទាំងអស់​ត្រូវបាន​ប្រាប់​ឱ្យចេញ​ក្រៅ​រក​កន្លែង​ជ្រក​ដើម្បី​សុវត្ថិភាព​។ នេះ​បើតាម​វេ​ប​សាយ​ប៊ី​ប៊ី​ស៊ី​ចេញផ្សាយ​អំបាញ់មិញ​នេះ​។

​    ​វិមាន​កា​ពី​តូ​ល​កំពុង​ត្រូវបាន​ចាក់សោ​ទ្វារ​ចោល ដោយសារ​ការគំរាមកំហែង​សន្តិសុខ​ដែល​អាច​នឹង​កើតមានឡើង នេះ​បើតាម​អ៊ីមែល​មួយ​ផ្ញើ​ទៅកាន់​បុគ្គលិក​សភា​។

​    ​មនុស្ស​នៅ​ខាងក្រៅ​វិមាន​នេះ​ត្រូវគេ​ប្រាប់​ឱ្យ​រក​កន្លែង​ជ្រក​។ គ្មាន​នរណាម្នាក់​ត្រូវបាន​អនុញ្ញាត​ឱ្យចូល ឬ​ចេញពី​បរិវេណ​វិមាន​កា​ពី​តូ​ល​នោះឡើយ​។ ប៉ូលិស​នៅ​វិមាន​កា​ពី​តូ​ល​ត្រូវគេ​រំពឹង​ចេញ​សេចក្តីថ្លែងការណ៍​មួយ​នៅពេល​បន្តិចទៀតនេះ​៕

adverise with khmeread
ប្រភព៖ BBC

មតិយោបល់