adverise with khmeread 1

ពិសា​ទឹកខ្មេះ​ប៉ោម ១ ស្លាបព្រា​បាយ​រយៈពេល ៦០ ថ្ងៃ​អាច​កម្ចាត់​បញ្ហា​សុខភាព​ទូទៅ​ទាំងអស់នេះ​

    ​យើង​ភាគច្រើន​បាន​ប្រើ​ទឹកខ្មេះ​ប៉ោម​សម្រាប់​ចម្អិន​អាហារ ប៉ុន្តែ​លោកអ្នក​មានបាន​ដឹង​អំពី​អត្ថប្រយោជន៍​របស់​ទឹកខ្មេះ​ប៉ោម​ដែរ​ទេ​? ទឹកខ្មេះ​ប៉ោម​សម្បូរ​គុណសម្បត្តិ​អស្ចារ្យ​ជាច្រើន និង​ផ្តល់នូវ​អត្ថប្រយោជន៍​ដល់​សុខភាព​រាប់មិនអស់​។ ទឹកខ្មេះ​ប៉ោម​ក៏​អាច​ទប់ស្កាត់​ជំងឺ​បេះដូង បំបាត់​ផ្តាសាយ ជួយ​សម្រក​ទម្ងន់ និង​ព្យាបាល​ត្អើក​ផងដែរ​។

​    ​* អត្ថប្រយោជន៍​ទាំងនោះ​មាន​អ្វីខ្លះ​?

​    ​១. ជួយ​ទ្រទ្រង់​កូ​ឡេ​ស្ទើ​រ៉ូ​ល​ល្អ​ក្នុង​រាងកាយ​
​    ​មិន​ត្រឹមតែ​ជួយ​ជំរុញ​ដល់​កូ​ឡេ​ស្ទើ​រ៉ូ​ល​ល្អ​ក្នុង​រាងកាយ​ប៉ុណ្ណោះ​ទេ ទឹកខ្មេះ​ប៉ោម​ក៏​ជួយ​ទប់ស្កាត់​ការ​ខូច​សរសៃឈាម ឬ អុកស៊ីតកម្ម ដែលជា​ហានិភ័យ​ធំ​បំផុត​នៃ​ការកើនឡើង​ជាតិ​កូ​ឡេ​ស្ទើ​រ៉ូ​ល​។ ការពិត​នេះ​ត្រូវបាន​បញ្ជាក់​ទទួលស្គាល់​តាមបែប​វិទ្យាសាស្ត្រ​។

​    ​២. ទ្រង់​ទ្រង់​ដល់​ជាតិ​ស្ករ​ក្នុង​ឈាម​ឱ្យមាន​សុខភាព​ល្អ​
​    ​ទឹកខ្មេះ​ប៉ោម​ជួយ​ជំរុញ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឱ្យមាន​សុខភាព​ល្អ ដោយសារតែ​គុណសម្បត្តិ​ប្រឆាំង​សារជាតិ​ស្ករ​របស់​វា​។ ទឹកខ្មេះ​ប៉ោម​អា​ចប​ង្ឃាំ​ង​ការរំលាយ​អាហារ​ជាតិ​ម្សៅ​មួយចំនួន ហេតុដូច្នេះ​ហើយ​ទើប​វា​អាចជួយ​ទប់ស្កាត់​ជាតិ​ស្ករ​មិនឱ្យ​កើនឡើង​ក្នុង​ឈាម​។

​    ​៣. ជួយ​សម្រក​ទម្ងន់​តាម​វិធី​ដែលមាន​សុខភាព​ល្អ​
​    ​ទឹកខ្មេះ​ប៉ោម​ផ្ទុក​អាស៊ីត​អា​សេ​ទិ​ក (Acetic Acid) ដែល​ជួយ​លោកអ្នក​កាត់បន្ថយ​ការផ្ទុក​ជាតិ​ទឹក​លើស​ក្នុង​ខ្លួន បង្កើន​ការរំលាយ​អាហារ និង​ឃាត់ចំណង់​អាហារ​របស់​លោកអ្នក​។ ដូច្នេះហើយ​ទើប​ទឹកខ្មេះ​ប៉ោម​ត្រូវគេ​សរសើរ​ថា​អាចជួយ​មនុស្ស​សម្រក​ទ​ម្ង​ន់​ដោយ​មិនបាច់​ប្រឹង​។

​    ​៤. កម្ចាត់​នូវ​ការ​ក្រហាយ​ទ្រូង និង​ការ​លើស​ជាតិ​អាស៊ីត​
​    ​ជាតិ​អាស៊ី​តែ​បន្តិច​ប៉ុណ្ណោះ​នៅក្នុង​ក្រពះ​នឹង​នាំឱ្យ​លើស​ជាតិ​អាស៊ីត​ក្នុង​ខ្លួន​ភ្លាម​។ ទឹកខ្មេះ​ប៉ោម​អាចជួយ​ជំរុញ​ជាតិ​អាស៊ីត​ល្អ​ក្នុង​ក្រពះ​។ សូម​ផឹកទឹក​ខ្មេះ​ប៉ោម​សុទ្ធ​ចំនួន ១ ស្លាបព្រា​បាយ លាយ​ជាមួយ​ទឹក​មួយ​កែវ​ដើម្បី​កម្ចាត់​ក្រហាយ​ទ្រូង និង​ការ​លើស​ជាតិ​អាស៊ីត​។

​    ​៥. ជួយ​ដល់​ការ​ស្រូបយក​សារធាតុចិញ្ចឹម​ចូល​រាងកាយ​
​    ​ទឹកខ្មេះ​ប៉ោម​អាច​បង្កើន​ការ​ស្រូបយក​សារធាតុចិញ្ចឹម​ចូល​សព្វ​រាងកាយ ឬ ជួយ​ស្រូបយក​សារធាតុ​រ៉ែ​សំខាន់ៗ​ពី​អាហារ​។ សូម​ឧស្សាហ៍​ទទួលទាន​ញាំ​បន្លែ​ដែល​លាយ​ជាមួយ​ទឹកខ្មេះ​ប៉ោម​។

​    ​៦. សម្បូរ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​
​    ​ទឹកខ្មេះ​ប៉ោម​សម្បូរ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ដូចជា អាស៊ីត Chlorogenic Acids, Caffeic Acid, Gallic Acid, និង Catechin​។ សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​គឺជា​សារធាតុ​មួយ​ជួយ​ការពារ​ប្រព័ន្ធ​ភាពស៊ាំ​របស់​រាងកាយ​ប្រឆាំង​ការឆ្លង​មេរោគ​នានា​។

​    ​* គន្លឹះ​បន្ថែម​
​    ​- សូម​ជ្រើសរើស​ទឹកខ្មេះ​ប៉ោម​សុទ្ធ (​កុំ​យក​ទឹកខ្មេះ​ប៉ោម​កែច្នៃ​ឱ្យសោះ​)
​    ​- ប្រសិនបើ​លោកអ្នក​ចង់​ផឹក​វា​រាល់ថ្ងៃ សូម​ដាក់​វា ១ ស្លាបព្រា​បាយ ឬ ២ ស្លាបព្រា​បាយ​ក្នុង​ទឹក​មួយ​កែវ​។ លោកអ្នក​ក៏​អាច​ថែម​ទឹកឃ្មុំ ឬ ទឹកក្រូច​ឆ្មា​ផងដែរ​។
​    ​- ប្រសិនបើ​លោកអ្នក​មិនចេះ​ផឹក​វា​ទេ សូម​លាយ​វា​ជាមួយ​ញាំ​បន្លែ ឬ អាហារ​ផ្សេងៗ​៕

adverise with khmeread
ប្រភព៖ ម៉ា​យ​ឡាយ​ស្តាយ​

អ្នកនឹងចូលចិត្ត

មតិយោបល់