លោកអ្នកប្រហែលជាមិនទាន់ដឹងថាសំបកចេកមានប្រយោជន៍កម្រិតណានោះទេ

ចេក គឺជាអាហារធម្មជាតិផ្តល់ភាពស្រស់ស្រាយមួយ ដែលយើងអាចញ៉ាំបានភ្លាមៗ ហើយវាមានរសជាតិក៏ឆ្ងាញ់ និងមានសារធាតុចិញ្ចឹមក៏ច្រើនផងដែរ។ ប៉ុន្ដែនៅពេលលោកអ្នកបរិភោគចេករួច គឺតែងបោះសំបកចោល។ តើលោកអ្នកដឹងទេថា​ សំបកចេកក៏មានអត្ថប្រយោជន៍ច្រើនដែរ។

សំបកចេកមានសារធាតុចិញ្ចឹមជាច្រើនដូចខាងក្រោមនេះ។

១. ប៉ូតាស្យូម៖ ប្រឆាំងនឹងជាតិប្រៃ និងការពារបេះដូង។
២. ម៉ាញ៉េស្យូម៖ ធ្វើឱ្យមុខងារសរសៃឈាម និងសាច់ដុំដើរស្រួល។
៣. វីតាមីន B6៖ ល្អសម្រាប់ស្បែក ថ្លើម ភ្នែក និងសក់។
៤. វីតាមីន B12៖ ជំរុញប្រព័ន្ធសរសៃប្រសាទ។
៥. ជាតិសរសៃ៖ ល្អសម្រាប់ពោះវៀន។
៦. ប្រូតេអ៊ីន៖ ជួយពង្រឹងសាច់ដុំ និងកោសិកាឱ្យមានសុខភាពល្អ។

យ៉ាងណាមិញ វាមិនមែនសម្រាប់បរិភោគនោះទេ តែវាអាចយកទៅប្រើប្រាស់តាមដូចវិធីខាងក្រោម។
១. យកទៅត្រដុសធ្មេញប្រហែល ១ នាទីដើម្បីឱ្យធ្មេញ ស។
២. កម្ចាត់ឬសលើសាច់ដោយការត្រដុស ឬបិតវាចោលមួយយប់។
៣. កម្ចាត់មុនលើស្បែកមុខដោយការម៉ាស្សាលើមុខប្រហែល ៥ នាទី។ ធ្វើជារៀងរាល់ថ្ងៃដើម្បីឱ្យស្បែកស្អាតតាមបែបធម្មជាតិ។
៤. កម្ចាត់រោគរម៉ាស់ស្បែកគ្រាន់តែយកសំបកចេកទៅត្រដុស។
៥. ព្យាបាលត្រង់កន្លែងសត្វល្អិត ទិច ឬ ខាំ ដោយគ្រាន់តែយកទៅម៉ាស្សានឹងបំបាត់ឈឺចាប់៕

adverise with khmeread