អ្នកស្រាវជ្រាវអ៊ីតាលីអះអាងយ៉ាងមុតមាំថា ខ្លួនផលិតបានវ៉ាក់សាំងដំបូងគេលើលោកអាចសម្លាប់កូវីដ១៩បាន នៅចាំតែសាកល្បងលើមនុស្សប៉ុណ្ណោះ

ក្រុមអ្នកស្រាវជ្រាវអ៊ីតាលីបានបង្ហាញផែនការសាកល្បងវ៉ាក់សាំងលើមនុស្សបន្ទាប់ពីអះអាងថាវ៉ាក់សាំងរបស់ពួកគេគឺជាវ៉ាក់សាំងលើកដំបូងនៅក្នុងពិភពលោកអាចសម្លាប់កូវីដ១៩បាន។

ក្រុមអ្នកវិទ្យាសាស្ត្របានចាក់វ៉ាក់សាំងដល់សត្វកណ្តុរ ដែលវ៉ាក់សាំងនោះត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Takis Biotech នៅទីក្រុងរ៉ូម ហើយបានយកអង្គបដិប្រាណដែលកណ្តុរបង្កើតដើម្បីកម្ចាត់មេរោគ។ អង្គបដិប្រាណឬហៅម្យ៉ាងទៀតថាអង់ទីករគឺជាសារធាតុដែលផលិតដោយប្រព័ន្ធភាពស៊ាំដើម្បីចងចាំពីវិធីប្រយុទ្ធនឹងមេរោគជាក់លាក់ណាមួយនិងមានសារៈសំខាន់សម្រាប់ប្រព័ន្ធភាពស៊ាំ។

លទ្ធផលបឋមពីការធ្វើតេស្តនៅមន្ទីរពិសោធន៍បង្ហាញថាអង្គបដិប្រាណបង្កើតក្នុងសត្វកណ្តុរអាចបញ្ឈប់កោសិកាមនុស្សពីការឆ្លងកូវីដ១៩។ នាយកប្រតិបត្តិក្រុមហ៊ុន Takis លោក Luigi Aurisicchio បានលាតត្រដាងថា ក្រុមអ្នកស្រាវជ្រាវអ៊ីតាលីគ្រោងនឹងចាប់ផ្តើមការសាកល្បងលើមនុស្សនៅរដូវស្លឹកឈើជ្រុះនេះ ខណៈក្រុមអ្នកវិទ្យាសាស្ត្រកំពុងប្រណាំងប្រជែងនឹងពេលវេលាដើម្បីបញ្ឈប់ជំងឺរាតត្បាត។

គាត់បាននិយាយថា "តាមដែលយើងដឹង យើងគឺជាអ្នកដំបូងគេនៅលើពិភពលោកដែលបានបង្ហាញនូវការសម្លាប់វីរុសនេះបានដោយវ៉ាក់សាំង"៕ ប្រភព៖ ដេលីមែល

adverise with khmeread