adverise with khmeread 0

ម៉ាស​មុខ​មាស​ឥណ្ឌា​! ជួយ​កម្ចាត់​ស្នាម​អ៊ុច​ខ្មៅ មុន ស្បែ​កជាំ និង​រក្សា​សម្រស់​ក្មេង​ជាង​វ័យ​

    ​ម៉ាស​មុខ​មាស​ឥណ្ឌា​ដែល​យើង​នឹង​លើក​យកមក​និយាយ​នេះ​មាន​ប្រសិទ្ធភាព​សម្រាប់​ស្បែ​កមុខ​គ្រប់​ប្រភេទ ទាំង​បុរស និង​នារី​។ វា​ជួយ​បំបាត់​ស្នាម​អុច​ខ្មៅ និង​កម្ចាត់​មុន​យ៉ាង​មាន​ប្រសិទ្ធភាព​។ រមៀត​គឺជា​គ្រឿងផ្សំ​សំខាន់បំផុត​សម្រាប់​ម៉ា​សមុខ​មួយ​នេះ ហើយ​វា​ក៏​ជា​គ្រឿងផ្សំ​ដែលមាន​សុខ​ភាពល្អ​បំផុត​ក្នុង​ពិភពលោក​ដែរ​។

​    ​រមៀត​ត្រូវបាន​ប្រើ​ក្នុងប្រទេស​ឥណ្ឌា​រាប់​សតវត្សរ៍​មកហើយ​។ សូម្បី​ពួក​រ៉ូ​ម៉ាំង​ក៏បាន​ដឹងឮ​អំពី​អត្ថប្រយោជន៍​របស់​រមៀត​ដែរ និង​បាន​នាំយក​រមៀត​មក​ទីក្រុង​រ៉ូម​ដើម្បី​ជា​ផ្នែក​មួយ​នៃ​ការព្យាបាល​សម្រស់​ទៀតផង​។

​    ​យោងតាម​ការសិក្សា​ជាច្រើន​បានឱ្យដឹងថា រមៀត​ជួយ​កាត់បន្ថយ​ការផលិត​ជាតិ Melanin ក្នុង​ស្បែក និង​កាត់បន្ថយ​រោម​លើ​រាងកាយ​ផងដែរ​។ វា​ជួយ​ប្រឆាំង​ការរីក​រាលដាល​ការឆ្លង​មេរោគ បន្ទាប់ពី​ពង​ខ្ទុះ និង​មាន​ប្រសិទ្ធភាព​ប្រឆាំង​ការ​រលាក​។

​    ​មនុស្ស​ភាគច្រើន​មាន​បញ្ហា​ក្នុងការ​កម្ចាត់​ពង​ខ្ទុះ និង​មុន​ខ្ទុះ​លើ​មុខ​។ ពង​ខ្ទុះ​ទាំងនោះ​ក៏​អាច​កើតឡើង បន្ទាប់ពី​ពេញវ័យ នៅពេល​ស្បែក​មានការ​លូតលាស់​យឺត​។

​    ​ផ្នែក​ល្អ​បំផុត​របស់​រមៀត​គឺថា វា​មាន​សុវត្ថិភាព​ក្នុងការ​ប្រើប្រាស់ និង​មិន​ប៉ះពាល់​ដល់​ស្បែក​នោះឡើយ​។ រមៀត​ជួយ​កម្ចាត់​ស្នាម​ជ្រួញ និង​អាច​លាប​ព្យាបាល​ស្បែក​ស្ងួត​ផងដែរ​។​

​    ​* ម៉ាស​មុខ​មាស​ឥណ្ឌា​
​    ​គ្រឿងផ្សំ​សំខាន់​របស់​ម៉ាស​មុខ​មាស​ឥណ្ឌា គឺ​ម្សៅ​រមៀត និង​ទឹកដោះគោ​ជូ​រយ៉ា​អួ (​មាន​លក់​គ្រប់​ទីកន្លែង​នៅ​កម្ពុជា​)​។ លោកអ្នក​ក៏​អាច​បន្ថែម​ទឹកឃ្មុំ ទឹកក្រូច​ឆ្មា​ស្រស់ ប្រេង​អូ​លីវ ប្រទាល​កន្ទុយក្រពើ ឬ ម្សៅ​ស្រូវ​សាឡី​ផងដែរ អាស្រ័យ​លើ​ប្រភេទ​ស្បែក​របស់​លោកអ្នក​។

​    ​ខាងក្រោម​នេះ​គឺជា​វិធី ៣ យ៉ាង​ដើម្បី​បង្កើត​ម៉ា​សមុខ​។​

​    ​១. សម្រាប់​ស្បែក​ធម្មតា និង​ស្បែក​ដែលមាន​ស្នាម​ជាំ​ខ្លាំង​៖
​    ​- ម្សៅ​រមៀត ១/២ នៃ​ស្លាបព្រា​បាយ​
​    ​- ទឹកដោះគោ​ជូរ​យ៉ា​អួ ១ ស្លាបព្រា​បាយ​
​    ​- ទឹកក្រូច​ឆ្មា ២ ទៅ ៣ ដំណក់​

​    ​* របៀប​ធ្វើៈ​
​    ​លាយ​គ្រឿងផ្សំ​ចូលគ្នា ហើយ​បិត​ពីលើ​ស្បែ​កមុខ​ដែល​លាង​សម្អាត​ស្អាត​រួច​។ ទុកចោល ៣០ នាទី ហើយ​លាង​ទឹក​ចេញ ជាមួយ​សាប៊ូដុំ​។

​    ​២. សម្រាប់​ស្បែក​សម្បូរ​ជាតិ​ខ្លាញ់​៖
​    ​- ម្សៅ​រមៀត ១/២ នៃ​ស្លាបព្រា​បាយ​
​    ​- ទឹកឃ្មុំ​សុទ្ធ ១/២ នៃ​ស្លាបព្រា​បាយ​
​    ​- ទឹក​ប្រទាល​កន្ទុយក្រពើ ២ ទៅ ៣ ដំណក់​
​    ​- ទឹកដោះគោ​ជូរ​យ៉ា​អួ ១ ស្លាបព្រា​បាយ​

​    ​* របៀប​ធ្វើ​៖
​    ​លាយ​គ្រឿងផ្សំ​ចូលគ្នា ហើយ​បិត​លើ​ស្បែ​កមុខ​។ ទុកចោល​៣០​នាទី​សឹម​សម្អាត​មុខ​ចេញ​។

​    ​៣. សម្រាប់​ស្បែក​ស្ងួត​៖
​    ​- ម្សៅ​រមៀត ១/២ នៃ​ស្លាបព្រា​បាយ​
     ​- ទឹកដោះគោ​ជូរ​យ៉ា​អួ ១ ស្លាបព្រា​បាយ​
​    ​- ប្រេង​អូ​លីវ កន្លះ​ស្លាបព្រា​បាយ​
​    ​
​    ​* របៀប​ធ្វើ​
​    ​លាយ​គ្រឿងផ្សំ​ទាំងអស់​ចូលគ្នា​។ បិត​លើ​ស្បែក ហើយ​ទុកចោល ៣០ នាទី បន្ទាប់មក​លាង​សម្អាត​មុខ​ចេញ​។

​    ​ចំណាំ​៖ ប្រើ​ម៉ា​សមុខ​នេះ​រាល់ ៣ ថ្ងៃ​ម្តង​មុន​ចូល​គេង​។ ប្រសិនបើ​ស្បែក​មាន​បញ្ហា ឬ​ជាំ​ខ្លាំង សូម​បិត​ម៉ាស​មុខ​នេះ​ឱ្យបាន​ញឹកញាប់​។ លាង​សម្អាត​ជាមួយ​ទឹក​ក្តៅ​ឧណ្ហៗ ឬ​សាប៊ូដុំ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់