adverise with khmeread 0

វិធី​រក្សា​សម្រស់​ចម្លែកៗ​ទាំង ១០ ប្រភេទ ដែលមាន​ប្រសិទ្ធភាព​ខ្ពស់​មិនគួរ​ឱ្យ​ជឿ​!

    ​នៅពេល​លោកអ្នក​ពុំមាន​ពេល​ត្រៀមខ្លួន​តាមរបៀប​របៀប​ឱ្យបាន​ត្រឹមត្រូវ ដែល​លោកអ្នក​តែងតែ​ធ្វើ​រៀងរាល់ថ្ងៃ សូមកុំ​ប្រញាប់ប្រញាល់​តុបតែង​ខ្លួន​ទាំង​តក់ក្រហល់​។

​    ​លោកអ្នក​គួរ​ធ្វើ​តាមរបៀប​ទាំងនេះ​វិញ ដែលមាន​ភាពងាយស្រួល​ហើយ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​ថែមទៀត​។ ខាងក្រោម​នេះ​គឺជា​វិធី​ថែ​សម្រស់​ចម្លែកៗ​ទាំង ១០ ដែលមាន​ប្រសិទ្ធភាព​ខ្ពស់​។

​    ​១. នៅពេល​លោកអ្នក​អត់​មាន​ពេល​លេង​ពណ៌​សក់ សូម​យក​ម្សៅ​ផាត់​ត្របកភ្នែក​មក​លាប​លើ​គល់​សក់ ហើយ​វា​នឹង​ចេញ​ពណ៌​សក់​ដែល​លោកអ្នក​ជ្រើសរើស​យ៉ាង​ស្រស់ស្អាត​ដូច​ហាយ​ឡាយ​សក់​ដូច្នោះ​ដែរ​។

​    ​២. យក​ក្រដាស​ស្ងួត​មក​ជូន​សក់ នៅពេល​ប្រញាប់ប្រញាល់​ហើយ​រក​កន្សែង​ជូត​គ្មាន​។

​    ​៣. ដាក់​ម្សៅ​កូនក្មេង​លើ ម៉ា​ស្កា​រ៉ា ពេលនោះ​ម៉ា​ស្កា​រ៉ា​នឹង​ជាប់​បាន​ពេញ​មួយថ្ងៃ​។

​    ​៤. យក​ប្រដាប់​គូរ​ចិញ្ចើម​ទៅ​រោល​ភ្លើង​បន្តិច ហើយ​មក​យកទៅដាក់​ក្នុង​ទូរ​ទឹកកក ដើម្បីឱ្យ​ថ្នាំ​របស់​វា​មាន​ប្រសិទ្ធភាព​ជាប់​លើ​ចិញ្ចើម​បានយូរ​។

​    ​៥. ភ្លេច​សាប៊ូកក់សក់​មែន​ទេ​? កក់សក់​ជាមួយ​ស្រា​បៀរ​ជំនួស​វិញ វា​ធ្វើឱ្យមាន​អារម្មណ៍​ដូចជា​កក់​សាប៊ូ​មែនទែន​អ៊ីចឹង​។

​    ​៦. ប្រើ​ប្រេង​អូ​លីវ​ដើម្បី​សម្អាត​ស្នាម​ក្រែ​ម​ដុស​មិន​ងាយ​ជ្រះ​ចេញពី​បបូរមាត់​របស់​អ្នក​។

​    ​៧. យក​កម្ទេច​ធ្យូង​ដុសធ្មេញ ដើម្បីឱ្យ​ធ្មេញ​ស្អាត​គ្មាន​បាក់តេរី​។

​    ​៨. ពេល​អស់​ជែ​ល​កោរពុកមាត់ ប្រើ​សាប៊ូកក់សក់​ជំនួស​វិញ​ដើម្បី​ការពារ​កុំឱ្យ​កោរ​ដាច់​ស្បែក ឬ​មុត​ស្បែក​។

​    ​៩. យក​វ៉ា​សឺ​លីន​ដាក់​លើ​ច្រាស់​ដុសធ្មេញ ហើយ​យកមក​ត្រដុស​លើ​បបូរមាត់​ដើម្បី​កម្ចាត់​កោសិកា​ងាប់ៗ​លើ​បបូរមាត់​។

​    ​១០. យក​ស្ត្រ​បឺ​រី​ត្រុដ​ស​ធ្មេញ​មុនពេល​ដុសធ្មេញ​ដើម្បីឱ្យ​ធ្មេញ​កាន់តែ​ស​ចែងចាំង​៕

adverise with khmeread
ប្រភព៖ ហ៊ែ​ល​ស៊ី​វ៉េ​អោ​ហ្វ​ឡាយ​

អ្នកនឹងចូលចិត្ត

មតិយោបល់