នាង Lisa មកពីក្រុម Blackpink ត្រូវគេគំរាមសម្លាប់

ស្ថានទូតថៃប្រចាំនៅទីក្រុងសេអ៊ូលបានប្រកាសនៅលើគណនី Twitter របស់ខ្លួនថា តារាចម្រៀងស្រីដ៏ល្បីល្បាញលំដាប់ពិភពលោក នាង Lisa មកពីក្រុម Blackpink បានទទួលការគំរាមកំហែងសម្លាប់។

ស្ថានទូតថៃបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា នៅថ្ងៃទី ២ ដល់ ៦ ខែឧសភា ស្ថានទូតបានទទួលអ៊ីមែល និងសារ Twitter ជាច្រើនអំពីការគំរាមកំហែងនានា ដែលត្រូវបានផ្សព្វផ្សាយតាមអ៊ីនធឺណេតទៅលើនាង Lalisa "Lisa" Manoban។

ស្ថានទូតបានជូនដំណឹងនេះដល់ក្រុមហ៊ុនគ្រប់គ្រងក្រុមចម្រៀងរបស់នាងគឺផលិតកម្ម YG Entertainment ។

នាង Lisa អាយុ ២៣ ឆ្នាំមានស្រុកកំណើតនៅខេត្តបុរីរ៉ាម។ កាលពីឆ្នាំមុនបញ្ជី Time 100 Next បានបញ្ចូលក្រុម Blackpink មកពី K-pop នៅក្នុងបញ្ជីតារារះទាំង ១០០ របស់ខ្លួន ដែលបង្ហាញពីភាពលេចធ្លោនៃអ្នកជំនួញ សិល្បៈ កីឡា នយោបាយ វិទ្យាសាស្រ្ត សុខភាព និងមុខងារជាច្រើនទៀត។

Lisa បានស្ថិតនៅក្នុងបញ្ជីក្នុងប្រភេទ "Phenoms" (ជនល្បីល្បាញអស្ចារ្យបំផុត)៕ ប្រភព៖ Bangkok Post 

adverise with khmeread