adverise with khmeread Suarez contract leak main

របាយការណ៍​លេច​ធ្លាយ​បញ្ចេញ​តម្លៃពិត​របស់ Suarez គឺ​មិន​ថ្លៃ​ដល់ ៧៥ លាន​ផោន​ទេ​ពេល​ផ្ទេរ​ពី Liverpool

    ​សេចក្ដីលម្អិត​មួយ​នៃ​ការផ្ទេរ Luis Suarez ទៅ Barcelona ពី Liverpool បាន​ទម្លាយ​និង​តម្លៃ​ខ្លួន​របស់គាត់​កំពុងស្ថិត​នៅក្រោម​ការពិនិត្យ​ពិច័យ​។​

​    ​របាយ​ការ​នៅពេល​ផ្ទេរ​ក្នុង​ឆ្នាំ​២០១៤ បន្ទាប់ពី​មានការ​ប្រកួត World Cup ដែល​បានស្នើ​កាលណោះ Barcelona បាន​ចំណាយ ៧៥​លាន​ផោន​ទៅ​ឲ្យ​ហង្ស​ក្រហម​សម្រាប់​កីឡាករ​អ៊ុយ​រូ​ហ្គា​យ​រូបនេះ​។​

​    ​ទោះជា​យ៉ាងណា​កុងត្រា​ដែល​ចែ​ល​រំលែក​ដោយ​វេ​ប​សាយ Football Leak បង្ហាញថា​ការផ្ទេរ​នេះ​គឺ​ពិតណាស់​តែ ៦៤,៩៨០,០០​ផោន​តែប៉ុណ្ណោះ​។​

​    ​ហើយ​ការបង់​នេះ​គឺមាន​លក្ខណៈ​ជាការ​បង់​រំ​លោះ​ប្រាំ​ឆ្នាំ ដោយ​មួយឆ្នាំ​ត្រូវ​បង់​១៣​លាន​ផោន​ចាប់ពី​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៤​។​

​    ​ការ​លេច​ធ្លាយ​នេះ​បាន​ដកស្រង់​តម្លៃ​ដែល​លើកឡើង​ដោយ​អនុប្រធាន Barcelona លោក Jordi Meste ក្នុង​ខែសីហា ២០១៤ ដែល​អះអាងថា​នៅពេលនោះ​ក្លឹប​បង់​ឲ្យ​តែ​៦៥​លាន​ផោន​តែប៉ុណ្ណោះ​៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់