ខ្សែប្រយុទ្ធមាន់ខ្នាយមាស Son Heung-min បញ្ចប់ការហ្វឹកហាត់យោធានៅកូរ៉េខាងត្បូង

Son Heung-min ខ្សែប្រយុទ្ធឆ្នើមរបស់ក្រុម Tottenham Hotspur បានបញ្ចប់ការហ្វឹកហាត់យោធារយៈពេល ៣ សប្តាហ៍របស់ខ្លួននៅកូរ៉េខាងត្បូងកាលពីថ្ងៃសុក្រទី៨ឧសភា និងទទួលបានពិន្ទុជិតទីកំពូលនៅក្នុងថ្នាក់រៀន។

ស៊ុនអាយុ ២៧ ឆ្នាំបានចូលជំរំហ្វឹកហាត់ម៉ារីននៅលើកោះជេជូភាគខាងត្បូងនៅថ្ងៃទី ២០ ខែមេសាសម្រាប់ការហ្វឹកហាត់វគ្គមូលដ្ឋានគោលមួយរយៈខ្លី  ខណៈក្របខ័ណ្ឌ Premier League ត្រូវបានព្យួរនៅចក្រភពអង់គ្លេសដោយសារតែជំងឺរាតត្បាតកូវីដ១៩។

ការរឹតបន្តឹងលើការរក្សាគម្លាតពីគ្នានៅតែមាននៅនឹងកន្លែងក្នុងកូរ៉េខាងត្បូង មានន័យថា ពិធីបញ្ចប់ការសិក្សារបស់ Son  ដែលធ្វើឡើងនៅព្រឹកថ្ងៃសុក្រម៉ោងក្នុងស្រុក ត្រូវបានបិទមិនឱ្យសាធារណជនចូលមើលទេ។ នោះមិនអាចបញ្ឈប់អ្នកគាំទ្ររាប់សិបនាក់ដែលរង់ចាំនៅខាងក្រៅបានឡើយ។

ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងបានរាយការណ៍ថា Son ត្រូវបានប្រគល់ជូននូវរង្វាន់លំដាប់កំពូលទាំង៥ក្នុងចំណោមសិក្ខាកាមក្នុងក្រុមចំនួន ១៥៧ នាក់ ហើយទទួលបានកំណត់ត្រាល្អឥតខ្ចោះក្នុងការបាញ់កាំភ្លើង។

Son Heung-min បានបំពេញលក្ខខណ្ឌនៃការលើកលែងកាតព្វកិច្ចយោធាដែលរូបគេទទួលបានដោយការឈ្នះមេដាយមាសសម្រាប់កូរ៉េខាងត្បូងក្នុងការប្រកួតបាល់ទាត់នៅព្រឹត្តិការណ៍កីឡាអាស៊ីឆ្នាំ ២០១៨។ បើគ្មានការលើកលែងនេះទេ រូបគេនឹងត្រូវតម្រូវដោយច្បាប់ដើម្បីបម្រើយោធារយៈពេល ២១ ខែ។

បន្ទាប់ពីការបណ្តុះបណ្តាលវគ្គមូលដ្ឋាន Son នៅមានកាតព្វកិច្ចសេវាកម្មសហគមន៍ត្រូវបំពេញនៅឆ្នាំ ២០២៣ ទៀត ដើម្បីបំពេញរាល់កាតព្វកិច្ចយោធាទាំងអស់៕

adverise with khmeread