សម្ពោធសាខាទី៨ បេប៊ីឃែរ គ្រោងនឹងពង្រីកបន្ថែមទូទាំងប្រទេស

    ភ្នំពេញ៖ដោយសារតម្រូវការកាន់តែកើនឡើង ហាងសម្ភារៈទារកកុមារ និងគ្រួសារ បេប៊ីឃែរ បានសម្ពោធសាខាទី៨ នៅតាមបណ្តោយផ្លូវ២០០៤ កាលពីព្រឹកថ្ងៃសុក្រ ទី៨ ឧសភា ២០២០។ បើតាមការលើកឡើងរបស់ អ្នកនាង សៀប ច័ន្ទរស្មី បានអោយដឹងថា ការគាំទ្ររបស់អតិថិជនកាន់តែច្រើនឡើង ស្របពេលដែលទំនិញសុទ្ធសឹងតែរបស់ដែលមានគុណភាព ទើបធ្វើអោយបេប៊ីឃែរ មានឈ្មោះបោះសំលេង និង បើកសាខាថ្មីជាបន្តបន្ទាប់។ 

    ស្ថាបនិកបេប៊ីឃែរ លោកស្រី សៀប ចាន់ធី បានថ្លែងថា ដោយសារតែប្រទេសកាន់តែមានការអភិវឌ្ឍន៍ មានសុខសុវត្ថិភាពពេញបរិបូរ ទើបធ្វើអោយប្រទេសកាន់តែមានភាពជឿនលឿន ហើយការគាំទ្រពីសំណាក់អតិថិជនរបស់បេប៊ីឃែរកាន់តែមានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ លោកស្រីក៏បានសម្លឹងឃើញទីតាំងថ្មីនេះ ដែលជាទីតាំងដ៏ល្អមួយ ដើម្បីបើកដំណើរការសាខាថ្មី។ 

    ចំណែកអ្នកនាង សៀប ច័ន្ទរស្មី ម្ចាស់ហាង បេប៊ីឃែរសាខាទី៨ បានអោយដឹងថា ការបើកដំណើរសាខាថ្មីនៅតាមបណ្តោយផ្លូវ២០០៤ នេះ គឺបំពេញតាមតម្រូវការរបស់អតិថិជន ជាពិសេសអ្នកម្តាយសម័យថ្មី ដែលត្រូវការសម្ភារៈទារក កុមារ និងអីវ៉ាន់គ្រួសារ ជាច្រើនមុខទៀត អាចមករកនៅ បេប៊ីឃែរដែលមានសម្ភារៈជារាប់ម៉ឺនមុខ និងផលិតផលមានគុណភាពនិងជឿជាក់បាន។ 

    អ្នកនាងបន្តថា នៅថ្ងៃខាងមុខ បេប៊ីឃែរ និងគ្រោងពង្រីកសាខាអោយបានច្រើន នៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តទូទាំងប្រទេសតែម្តង។ សូមជម្រាបថា ហាង សម្ភារៈទារក កុមារ បេប៊ីឃែរ មានរ មានសាខាសរុបទាំងអស់ចំនួន៨ រួមមាន បេប៊ីឃែរ សាខាសុវណ្ណា១, បេប៊ីឃែរ សាខាសុវណ្ណា២, បេប៊ីឃែរ សាខាប៉ាស្ទ័រ, បេប៊ីឃែរ សាខាទួលគោក, បេប៊ីឃែរ សាខាច្បារអំពៅ, មីនី បេប៊ីឃែរ, បេប៊ីឃែរ សាខាតាខ្មៅ និងបេប៊ីឃែរ សាខាអរគីដេ ដែលជាសាខាទើបបើកដំណើរការនាពេលថ្មីៗនេះ៕ 

adverise with khmeread