adverise with khmeread 1

​ខ្សែប្រយុទ្ធ​ឆ្នើម​របស់ Man Utd បង្ហើប​ថា គាត់​បាន​ភ័យញ័រ​មុននឹង​មក​ប្រទេស​អង់គ្លេស​

​    ​កីឡាករ Anthony Martial ទទួលស្គាល់ គាត់​ពិតជា​ភ័យខ្លាច​ដោយសារ​ភាព​តានតឹង​ក្នុង​ក្របខ័ណ្ឌ Premier League មុននឹង​គាត់​ផ្លាស់​មក​ក្រុម​បិសាច​ក្រហម Manchester United​។​

​    ​គាត់​បាន​ប្រាប់​វេ​ប​សាយ​បារាំង RTL ថា "​ដំបូង ខ្ញុំ​ពិតជា​ខ្លាច​ព្រោះ​ខ្ញុំ​បានឮ​ច្រើន​អំពី​ភាព​តានតឹង​ក្នុងការ​ប្រកួត​បាល់ទាត់​អង់គ្លេស​។ ប៉ុន្តែ​ខ្ញុំ​បានដឹង​អំឡុង​ការប្រកួត​ថា ខ្ញុំ​អាច​ស្រប​ខ្លួន​បាន ហើយ​ខ្ញុំ​ពិតជា​សប្បាយចិត្ត​ណាស់​ព្រោះ​ក្នុងនាម​ជា​យុវជន​ម្នាក់ ខ្ញុំ​បាន​ជួប​ការលំបាក​ដើម្បី​លេង​ឱ្យ​ចប់​ការប្រកួត​។ នៅ​អាយុ ១៧ ឆ្នាំ​ពួកគេ​និយាយថា ខ្ញុំ​ត្រូវការ​ភាព​អត់ធ្មត់​"​។​

​    ​នៅពេល​ត្រូវបាន​សួរថា​តើ​គាត់​ខ្លាច​ពី​ភាព​តានតឹង​នៃ​ការ​ទាត់​ធាក់​ដែល​កើតមាន​ក្នុង​បាល់ទាត់​អង់គ្លេស Martial បាន​ឆ្លើយតប​ថា "​គ្មាន​ភាព​តានតឹង​ទេ​! អ្នក​ត្រូវ​ដឹង​ការ​ធាក់​និង​របៀប​ចៀសវាង​កុំឱ្យ​របួស​។ ប៉ុន្តែ​ខ្ញុំ​ស្រឡាញ់​បាល់ទាត់​អង់គ្លេស​! វា​ពិតជា​អ្វីៗ​ដែល​ខ្ញុំ​ចង់បាន​ណាស់​"៕

adverise with khmeread
ប្រភព៖ Goal

មតិយោបល់