រដ្ឋកាលីហ្វ័រញ៉ានឹងមិនទទួលស្គាល់ឈ្មោះ "X Æ A-12" របស់កូនមហាសេដ្ឋី Elon Musk ទេ

អ្នកជំនាញម្នាក់បាននិយាយថា លោក Elon Musk និងភរិយាតារាចម្រៀង Grimes បានធ្វើឱ្យមនុស្សជាច្រើនមានការភ្ញាក់ផ្អើល នៅពេលដែលពួកគេបានបង្ហាញឈ្មោះកូនប្រុសដែលទើបនឹងកើតរបស់ពួកគេគឺ X-A-12 ប៉ុន្តែឈ្មោះនោះមិនទំនងជានឹងទទួលយកដោយស្របច្បាប់នោះទេនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា។

បញ្ហានេះបើយោងតាមមេធាវីខាងច្បាប់គ្រួសារលោក David J. Glass គឺថាសំបុត្រកំណើតនៅក្នុងរដ្ឋមួយនេះ គឺអនុញ្ញាតឱ្យប្រើប្រាស់ឈ្មោះក្នុងតួអក្សរទាំង២៦ប៉ុណ្ណោះ។

លោក​ Glass បានប្រាប់ទៅវេបសាយ People ថា "ខ្ញុំមិនគិតថាអ្នកអាចនិយាយថាវាគឺមិនស្របច្បាប់នោះទេ វាគ្រាន់តែមិនអាចទទួលយកបានប៉ុណ្ណោះ។ នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា អ្នកអាចប្រើប្រាស់តែអក្សរ ២៦តួនៃភាសាអង់គ្លេសសម្រាប់ឈ្មោះកូនរបស់អ្នក។ ដូច្នេះ អ្នកមិនអាចមានលេខ លេខរ៉ូម៉ាំង អក្សរសង្កត់សំឡេង អក្សរសម្គាល់ស្រៈ ឬនិមិត្តសញ្ញាផ្សេងទៀត ឬសញ្ញាអារម្មណ៍បានទេ។ សម្រាប់ឈ្មោះដូចជា O'Connor គឺអាចទទួលយកបាន។​

លោកបានបន្ថែមថា ប្រសិនបើប្តីប្រពន្ធនេះបានបំពេញសំបុត្រកំណើតឈ្មោះកូនថា X Æ A-12 នៅមន្ទីរពេទ្យក្នុងស្រុក "ជាមួយលេខពិសេស និងនិមិត្តសញ្ញា វានឹងត្រូវបានដាក់ស្នើ ហើយបន្ទាប់មកត្រូវបានបដិសេធ ហើយពួកគេនឹងត្រូវបានស្នើសុំឱ្យដាក់ឈ្មោះម្តងទៀត"។

ប៉ុន្តែ Musk និង Grimes នឹងអាចប្តឹងឧទ្ធរណ៍រាល់ការបដិសេធពីមន្រ្តីកាលីហ្វ័រញ៉ាចំពោះឈ្មោះកូនរបស់ពួកគេបាន៕

adverise with khmeread