adverise with khmeread 2917622 heroa

ខ្សែបម្រើ Chelsea ជាប់​ជម្រើសជាតិ​នី​ហ្សេ​រី​យ៉ា​ជាថ្មី​ម្តងទៀត​បន្ទាប់ពី​លោក Mourinho ចាកចេញ​

​    ​John Obi Mikel បានធ្វើ​ឲ្យ Jose Mourinho ក្អួត​ឈាម​ម្ដងទៀត និង​និយាយថា​អតីត​គ្រូបង្វឹក Chelsea មិនដែល​ជឿជាក់​លើ​ខ្សែបម្រើ​របស់គាត់​ទេ​។​

​    ​Mikel ប្រធាន​ក្រុម​នី​ហ្សេ​រី​យ៉ា​ថ្មី​ដែល​បាន​បង្ហាញខ្លួន​នៅ Premier League បានតែ​ប្រាំ​ដង​ក្រោម​ការដឹកនាំ​របស់លោក Jose នៅ​រដូវ​កាល​នេះ​ឥឡូវ​បាន​ក្លាយជា​កីឡាករ​សំខាន់​របស់​គ្រូបង្វឹក​ថ្មី​លោក Guus Hiddink​។​

​    ​Mikel ជឿថា​គាត់​នឹងមាន​សារៈប្រយោជន៍​សម្រាប់​គ្រូបង្វឹក​ណា​ដែល​ជឿ​មកលើ​គាត់​ម្ដងទៀត ដោយ​បង្ហាញថា​លោក Mourinho មើលរំលង​គាត់​ដោយ​មិន​គិតពី​សមត្ថភាព​គាត់​ល្អ​យ៉ាងណា​នោះទេ​។​

​    ​Mikel បាន​និយាយ​ទៅកាន់​វេ​ប​សាយ Goal ថា "​ខ្ញុំ​គិតថា​ទំនុកចិត្ត​គឺជា​អ្វីៗ​ទាំងអស់ បើសិនជា​គ្រូបង្វឹក​មិន​ជឿជាក់​លើ​ខ្លួន​អ្នក នោះ​គ្មាន​ផ្លូវ​ដែល​អ្នក​អាច​ជោគជ័យ​ទេ​"​។​

​    ​"​បើទោះជា​អ្នកធ្វើ​នូវ​អ្វីដែល​ត្រូវ ក៏​គង់តែ​គាត់​ចាប់កំហុស​បាន​ដដែល​"​។​

​    ​"​មនុស្ស​ផ្លាស់ប្ដូរ​ដំណើរ​នៃ​ជីវិត​ផ្សេងៗ​គ្នា ប្រហែលជា​គាត់​បាន​សម្រេចចិត្តថា គាត់​ចង់​ធ្វើ​ឲ្យ​ល្អ​ជាង​នេះ​នៅតាម​វិធី​ផ្សេង ហើយ​គាត់​មិនបាន​ត្រូវការ​ខ្ញុំ​សោះឡើយ​"​។​

​    ​"​គាត់​មិនបាន​ជឿជាក់​មកលើ​ខ្ញុំ​ពីមុន​នោះទេ តែ​រឿងនេះ​មិន​អី​នោះទេ​ព្រោះ​គ្រូបង្វឹក​គ្រប់រូប​តែងតែមាន​កីឡាករ​ដែល​ខ្លួន​ជឿជាក់​"​។​

​    ​"​វា​ជា​រឿង​ដ៏​ពិបាក​បំផុត​ក្នុង​បាល់ទាត់ ដូច្នេះ​នៅពេល​គ្រូបង្វឹក​ចូលមក​ដឹកនាំ គាត់​ចង់បាន​មនុស្ស​ដែល​គាត់​ជឿជាក់​។ បើសិនជា​គាត់​មិន​ជឿ​លើ​អ្នក គាត់​មិន​យក​អ្នកលេង​នោះទេ​។ ហើយ​ខ្ញុំ​គិតថា​គ្រូបង្វឹក​ទាំងអស់​គួរតែ​ផ្ដល់នូវ​ទំនុកចិត្ត​ដល់​កីឡាករ​របស់ខ្លួន​"៕

adverise with khmeread

មតិយោបល់