adverise with khmeread 1

​ការបាញ់បោះ​នៅ​វិមាន​កា​ពី​តូ​ល​៖ ប៉ូលិស​បាន​បាញ់​បុរស​ម្នា​ក់នៅ​មជ្ឈមណ្ឌល​អ្នកទេសចរ​

​    ​មន្ត្រីប៉ូលិស​បាន​និយាយថា ប៉ូលិស​បាន​បាញ់​បុរស​ប្រដាប់អាវុធ​ម្នាក់​ខណៈ​គាត់​ព្យាយាម​ចូលទៅក្នុង​វិមាន​កា​ពី​តូ​ល (​វិមាន​សភា​) នៅ​កណ្តាល​ក្រុង​វ៉ាស៊ីនតោន​។ អ្នក​ឈរ​មើល​ភេទ​ស្រី​នៅក្បែរ​នោះបាន​រងរបួស​ស្រាល​នៅពេលដែល​ប៉ូលិស​បាន​បាញ់​ជនសង្ស័យ​។

​    ​មន្ត្រីប៉ូលិស​បាន​បន្តទៀត​ថា ជន​នោះ​ធ្លាប់បាន​ស្គាល់​ដោយ​ប៉ូលិស​កា​ពី​តូ​ល​រួចហើយៗ​សារព័ត៌មាន ABC News បាន​រាយការណ៍​ថា បុរស​នោះ​ធ្លាប់បាន​ឆាឆៅ​សេត​វិមាន​ម្តង​រួចមកហើយ​កាលពី​ឆ្នាំមុន​។​

​    ​ប្រ​ព័​ន្ទ​ផ្សព្វផ្សាយ​របស់​អាមេរិក​បានកំណត់​ជនសង្ស័យ​នោះ​ឈ្មោះថា Larry Dawson វ័យ ៦៦ ឆ្នាំ មកពី​រដ្ឋ Tennessee​។ កាលពី​ខែតុលា គាត់​ត្រូវបាន​ឃាត់ខ្លួន​ដោយសារ​រំខាន​សម័យប្រជុំ​សភា ដោយបាន​ស្រែកថា "​ព្យា​ការី​របស់​ព្រះ​"​។​

​    ​ប៉ូលិស​ក្រុង​វ៉ាស៊ីនតោន​បាន​ហៅ​ការបាញ់បោះ​នេះ​ថា​ឧប្បត្តិហេតុ "​ដាច់ដោយឡែក​" និង​និយាយថា "​គ្មាន​ការ​គម្រាមកំហែង​ដ៏​សកម្ម​ណាមួយ​" ចំពោះ​សាធារណជន​ឡើយ​។​

​    ​មេ​ប៉ូលិស​វិមាន​កា​ពី​តូ​ល លោក Matthew Verderosa បាន​និយាយថា "​គ្មាន​ហេតុផល​ណា​ដើម្បី​ជឿថា នេះ​គឺជា​អ្វីមួយ​ដែល​លើស​បទល្មើស​នោះឡើយ​"​។ គាត់​បាន​បន្តថា រថយន្តរ​បស់ជនស​ង្ស័​យ​ត្រូវបាន​រកឃើញ​នៅ​ចំណត​របស់​វិមាន​សភា​ហើយ​អាវុធ​ត្រូវគេ​ដកហូត​បាន​ហើយ​។​

​    ​លោក Verderosa បាន​និយាយទៀតថា ខ្មាន់កាំភ្លើង​រូបនេះ​បានទទួល​ការវះកាត់​នៅ​មន្ទីរពេទ្យ​ហើយ​ស្ថានភាព​របស់គាត់​មិនទាន់​បានដឹង​នៅឡើយ​ទេ​៕

adverise with khmeread
ប្រភព៖ BBC

មតិយោបល់