adverise with khmeread Cxcxe1lmtapqtq4keremeu0ade0wcewkdqamdgonbewcerckaa8gvfvqwlpvue0gaazmii83jjetijcmmewqvvjwtc4cbwwndqjodiiqlu0jewq

ឪពុកកូនចិញ្ចឹមរបស់ Madonna រិះគន់តារាចម្រៀងប៉ប់រូបនេះជុំវិញជម្លោះក្នុងគ្រួសារ

            ឪពុក​បង្កើតរបស់ David Banda ជា​កូន​ចិញ្ចឹម​របស់​តារា​ចម្រៀង​ប៉ប់ Madonna ព្រួយបារម្ភ​ចំពោះ​សុខុមាលភាព​​របស់​កូន​​ បន្ទាប់​ពី​តារា​ចម្រៀង​រូប​នេះ​មាន​បញ្ហា​ជាមួយអតីតស្វាមីពាក់ព័ន្ធនិង​កូន​ប្រុស​ឈ្មោះ Rocco

            តារាចម្រៀង​ប៉ប់រូបនេះ​បានជាប់គាំងក្នុង​ជម្លោះ​ជា​សាធារណៈ​ជុំវិញ​សិទ្ធិ​គ្រប់​គ្រង​លើកូនប្រុស​វ័យ​ជំទង់ Rocco ជាមួយនឹង​អតីត​ស្វាមី Guy Ritchie រយៈ​ពេល​ពីរបីខែចុងក្រោយ​នេះ បន្ទាប់ពី​ Rocco វ័យ​១៥​ឆ្នាំ​បានបដិសេធ​មិន​វិលត្រ​ឡប់​មក​ជួបម្តាយនៅ​ថ្ងៃ​បុណ្យណូអែល​ ហើយ​និយាយអំពី​ជម្លោះនេះ។

            លោក Yohane Banda ដែល​បាន​បោះបង់ចោល David សម្រាប់​ការស្មូម​​ចិញ្ចឹម​របស់​ Madonna កាលពីឆ្នាំ​២០០៦​នៅពេលមាន​អាយុ​៧​ឆ្នាំ​បាន​និយាយ​ថា “​ជម្លោះ​ដណ្តើម​សិទ្ធិ​គ្រប់គ្រង​លើកូន​ៗ​រវាង​ Madonna និងលោក Guy ប្រែជា​ជូរចត់​និង​អាក្រក់​បំផុត​ហើយវាជាការបារម្ភដ៏ធំមួយ”។​ លោក Yohane បាន​និយាយថា “​ខ្ញុំ​ចង់ដឹងថា អ្វីកើតឡើងនៅ​ពីក្រោយ​រឿង​នេះ ហើយ​ហេតុអ្វីបាន​ជា​ Rocco ចង់​ចាកចេញពីម្តាយ​របស់ខ្លួន​ ហើយ​រស់​នៅ​ជាមួយ​នឹង​ឪពុក​របស់គាត់​បែបនេះ”។

          លោកបន្តថា “​កូនៗរបស់​ខ្ញុំ​រស់នៅជិតស្និទ្ធ​នឹងគ្នា ហើយ​លេងសប្បាយ​ជា​មួយគ្នា​ នេះហើយគឺជា​ជីវិត​បងប្អូនប្រុសស្រី”៕

adverise with khmeread
ប្រភព៖ Mirror

អ្នកនឹងចូលចិត្ត

មតិយោបល់