adverise with khmeread Moon law

តារាភាពយន្ត Moon Law សូមអភ័យទោស បន្ទាប់ពីត្រូវបានចាប់ខ្លួនដោយសារបើកបរនៅពេលស្រវឹង

            តារាភាព​យន្ត Moon Law បាន​ជាប់ពាក់​ព័ន្ធ​នឹង​ករណីរំលោភ​ច្បាប់​ចរា​ចរណ៍​ជា​ច្រើន។ ថ្មីៗនេះ Moon Law ត្រូវ​បាន​ចាប់ខ្លួន​ដោយ​សារតែ​បើក​បរក្នុង​ស្ថានភាព​ស្រវឹង​នៅ​ស្ថានីយ​ប្រេង​មួយកន្លែងនៅ Prince Edward Road។

          នៅពេលសួរនាំ​ពាក់ព័ន្ធនឹង​ការ​ចាប់​ខ្លួន​ Moon បាន​និយាយថា “វាពិតជា​ពិ​បាក​ឆ្លើយ​” ហើយបានដាក់ទូរស័ព្ទ​ចុះ។

          លោកស្រី Virginia Lok បានឆ្លើយ​តប​ថា Moon បាន​សូម​អភ័យ​ទោស​រួច​ហើយ​ចំពោះក្រុមហ៊ុន ហើយ​ពួកគេ​នឹងពិភាក្សាជាមួយ​គាត់នៅ​ក្នុង​ពេល​ឆាប់ៗ​នេះ។ លោក​ស្រីបាននិយាយថា ឥរិយាបថ​របស់​គាត់គឺគួរឲ្យ​ខកចិត្ត​។

          Moon បាន​សូមអភ័យទោស​ជា​ចំហ​តាម​គេហទំព័រ Weiboo ផងដែរ។ Moon បាន​និយាយថា “ខ្ញុំបានធ្វើ​រឿងមិនត្រឹមត្រូវ​ គឺការបើក​បរក្នុង​ពេល​ស្រវឹង ។បើទោះបីជាខ្ញុំ​មិន​បាន​បង្កគ្រោះថ្នាក់នៅពេល​នេះ​ ប៉ុន្តែ​ខ្ញុំ​គួរធ្វើ​ជា​គំរូ​ល្អ​ក្នុង​នាម​ជា​តារាសម្តែង​ម្នាក់។ គួរឲ្យស្តាយខ្ញុំធ្វើ​រឿងមិនល្អ ហើយ​ខ្ញុំ​ត្រូវ​បន្ទោស​ខ្លួន​ឯង”៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់