ថ្ងៃបុណ្យទិវារអ្នកម្តាយ ព្រះតេជ្ជគុណ នី សុវណ្ណមុន្នីរ៉េត យកថវិការជូនមន្ទីរគន្ធបុប្ផា

    ភ្នំពេញ៖ដើម្បីកុមារកម្ពុជា! ព្រះតេជ្ជគុណ នី សុវណ្ណមុន្នីរ៉េត និងអ្នកនិយោគចិនយកថវិកាជូនមន្ទីរពេទ្យគន្ធបុប្ផា ចំថ្ងៃបុណ្យទិវារអ្នកម្ដាយ ម្សិលមិញនេះ

    ព្រះព្រហ្មវិជ្ជា នី សុវណ្ណមុន្នីរ៉េត គង់នៅវត្តនាគវ័ន្ត កុដលេខ២៤ ដែលគ្រប់គ្នាស្គាល់ថាព្រះសង្ឃចិត្តធម៌តែងតែជួយពុកម៉ែបងប្អូនដែលក្រលំបាកនោះ បានសហការគ្នាជាមួយអ្នកវិនិយោគមកពីប្រទេសចិនយកថវិកាមួយចំនួនជូនដល់មន្ទីរពេទ្យ គន្ធបុប្ផា ចំថ្ងៃបុណ្យទិវារអ្នកម្ដាយ។

    បានជាព្រះតេជ្ជគុណ ព្រមទាំងអ្នកវិនិយោគជនជាតិចិន សម្រេចយកថ្ងៃបុណ្យទិវារអ្នកម្ដាយត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ នេះមកធ្វើទានដល់មន្ទីរពេទ្យគន្ធបុប្ផាដោយជូនថវិកាចំនួន៤.០០០ ដុល្លារអាមេរិកនោះព្រោះចង់រំលឹកគុណដល់អ្នកម្ដាយ ស៊ូលំបាកកាយទ្រាំពពោះ៩ ខែ១០ ថ្ងៃដើម្បីកូនប្រុសស្រីទាំងឡាយ ទម្រាំកូនបានធំធាត់មានការងារធ្វើដូចសព្វថ្ងៃនេះ លោកបានចំណាយថវិកា និងពេលវេលាច្រើនណាស់ទៅលើកូនម្នាក់ៗព្រោះតែចង់ឲ្យកូនបានល្អដូចគេដូចឯងរស់នៅក្នុងសង្គមមួយដ៏ថ្លៃថ្នូរ។

    ឆ្លៀតក្នុងឱកាសបុណ្យទិវារអ្នកម្ដាយនេះដែរព្រះតេជ្ជគុណ នី សុវណ្ណមុន្នីរ៉េត  ក៏ដូចជាអ្នកវិនិយោគជនជាតិចិនទាំងអស់ សូមផ្ដាំផ្ញើដល់ប្អូនៗយុវវ័យទាំងស្រីទាំងប្រុសព្យាយាមសិក្សារៀនសូត្រស្វែងរកការងារល្អៗធ្វើដើម្បីតបស្នងសងគុណដល់អ្នកម្ដាយ ត្រូវជៀសឆ្ងាយឲ្យផុតពីគ្រឿងញៀនដែលសង្គមគេស្អប់ខ្ពើម៕ 

adverise with khmeread