អ្នកឯកទេសអូស្ត្រាលីម្នាក់អះអាងយ៉ាងភ្ញាក់ផ្អើលថា កូវីដ១៩ធ្លាយចេញពីមន្ទីរពិសោធន៍វូហាន

អ្នកនិពន្ធដ៏មានកេរ្តិ៍ឈ្មោះ និងជាអ្នកជំនាញតាមដានទៅលើប្រទេសចិនបានអះអាងពីភស្តុតាងដ៏គួរឱ្យភ្ញាក់ផ្អើលលើកឡើងពី វីរុសកូរ៉ូណាគឺគួរតែបានធ្លាយចេញពីមណ្ឌលពិសោធន៍មួយកន្លែងក្នុងទីក្រុងវូហាន ដែលមិនមែនផ្ទុះចេញពីផ្សារលក់សត្វព្រៃនោះទេ។

សាស្ត្រាចារ្យលោក Clive Hamilton បានប្រាប់ទូរទស្សន៍ Sky News នៅរាត្រីថ្ងៃអាទិត្យថា "ការឈ្លោះប្រកែកគ្នាដែលថាវីរុសកូរ៉ូណាបានផុសចេញពីផ្សារ South China Seafood មិនសមហេតុផលទៀតទេ"។

សាស្ត្រាចារ្យ Hamilton បាននិយាយថា ករណីដំបូងនៃកូវីដ១៩ គឺនៅក្នុងមនុស្សដែលមិនមានទំនាក់ទំនងជាមួយផ្សារគ្រឿងសមុទ្រវូហាន ដែលជាអ្នកគួរតែត្រូវបានស្តីបន្ទោសដំបូងគេចំពោះការផ្ទុះឡើងនេះ។

លោកបានមានប្រសាសន៍ថា "បញ្ហានេះត្រូវបានបង្ហាញតាមរយៈការសិក្សាដែលមានគុណភាពខ្ពស់។ ដូច្នេះគំនិតដែលថាវាមានដើមកំណើតនៅខែធ្នូ ជួនកាលជាធម្មតានៅចុងខែធ្នូ នៅក្នុងផ្សារមួយនេះ មិនសមទំនងទៀតទេ។ ការពន្យល់ដែលអាចជឿទុកចិត្តបានតែមួយគត់គឺថា វាជាការលេចធ្លាយចេញពីវិទ្យាស្ថាន Wuhan Institute of Virology"។

សម្មតិកម្មនេះបានមកពីអ្នកវិទ្យាសាស្ត្រចិនខ្លួនឯងផ្ទាល់ ហើយមាននៅលើអ៊ីនធឺណេត មុនពេលវាលុបបាត់ទៅវិញ។ នេះបើយោងតាមសម្តីរបស់សាស្ត្រាចារ្យ Hamilton៕ ប្រភព៖ Daily Mail លីង

 

adverise with khmeread