adverise with khmeread 4c90aa41 b030 4d58 b756 223960991828

អូស​រន្ទា​ដែក​ប៉ះ​ខ្សែភ្លើង​រដ្ឋ​ឆក់​ស្លាប់​បុរស​២​នាក់​

    កណ្តាល ៖ មាន​ករណី​ឆក់​ខ្សែ​ភ្លើង​ស្លាប់​បុរស​២​នាក់​កាលពី​វេលា​ម៉ោង​១០​កន្លះ​​ថ្ងៃទី​២៨​ ​មីនា ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​ព្រែ​ករាំង សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ ខេត្តកណ្តាល​បន្ទាប់ពី​អូស​រន្ទា​ដែក​ប៉ះ​នឹង​ខ្សែភ្លើង​រដ្ឋ។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ចំនួន​:០២​នាក់​គឺ​១.​ឈ្មោះ យ៉ែ​វ ធួន​ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មា​ទីលំនៅ​ភូមិ​រំពា​កើ​ពេន ឃុំ​ឧ​ត្ត​ម​សូរិយា ស្រុក​ត្រាំកក់ ខេត្តតាកែវ​​មុខរបរ​កម្មករសំណង់​និង​២.​ឈ្មោះ តុង ហ៊ាន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ទីលំនៅ​ភូមិ​-​ស្រុក​-​សំពៅ​ពូន ខេត្តបាត់ដំបង​។​

    ប៉ូលិស​បន្តថា នៅមុន​ពេល​កើត​ហេតុ​ជនរងគ្រោះ​ទាំងពីរ​នាក់​បាន​អូស​រន្ទា​ដែកដើ​ម្បី​ឡើង​ព្រំ​ដំបូលផ្ទះ ហើយ​រន្ទា​បាន​ប៉ះ​នឹង​ខ្សែកាប​អគ្គស​នី​រដ្ឋ​បណ្តាល​ឆក់​ទាំងពីរ​នាក់​។ ឃើញ​ដូច្នេះ​កម្មករ​ដូចគ្នា​បាន​ដឹក​ទៅ​ស​ង្ក្រោះ​បន្ទាន់​នៅ​មន្ទី​ពេទ្យ​ជ័យជំនះ ពេល​ដល់​ពេទ្យ​ក៏បាន​ស្លាប់​តែម្តង​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់