កាបូបម៉ាកល្បីៗរបស់ម៉ាឡេស៊ីទុកចោល២ខែអត់មានអ្នកប៉ះ ចាប់ផ្តើមដុះផ្សិត

ផលិតផលធ្វើពីស្បែកសុទ្ធបានខូចដោយសារតែដុះផ្សិត បន្ទាប់ពីទុកចោលអត់មានអ្នកប៉ះសោះក្នុងហាងមួយនៅប្រទេសម៉ាឡេស៊ី ដែលត្រូវបានបិទអស់រយៈពេល ២ ខែដោយសារតែវីរុសកូរ៉ូណា។

រូបភាពដ៏គួរឱ្យភ្ញាក់ផ្អើលនៃផលិតផលស្បែកសុទ្ធដុះផ្សិតទាំងនោះត្រូវបានថតក្នុងមជ្ឈមណ្ឌលផ្សារទំនើបម៉ាឡេស៊ីមួយ ខណៈដែលប្រទេសនេះត្រៀមចូលក្នុងខែទី ៣ នៃការបិទទ្វារប្រទេស។

ហាងជុំវិញប្រទេសបានចាប់ផ្ដើមបើកឡើងវិញ ខណៈដែលការរឹតបន្តឹងត្រូវបានបន្ធូរបន្ថយ។

រូបភាពនៃផលិតផលស្បែកដុះផ្សិតពេញទាំងនោះត្រូវបានគេចែករំលែកជាង ៤ ម៉ឺនដងលើបណ្ដាញសង្គមដោយក្នុងនោះរួមមានស្បែកជើង កាបូប និងខ្សែក្រវាត់ ដែលពោរពេញទៅដោយផ្សិត។

ពួកវាមួយចំនួនបានខូចដោយសារផ្សិតទាំងស្បែកមែនទែន និងស្បែកក្លែងក្លាយ ខណៈដែលស្ទើរតែ ២ ខែអត់មានអ្នកប៉ះសូម្បីតែបន្តិច។

ហើយក្នុងនោះគេបានបង្ហាញតម្លៃកាបូបទាបបំផុតក៏ ១៥៥ ដុល្លារដែរ៕ ប្រភព៖ Daily Mail

adverise with khmeread