adverise with khmeread 7a26b33b 9cd2 473c bc90 5127d2366f47

ឃាត់​បុរស​ជនជាតិ​យួន​២​នាក់​ជួញដូរ​គ្រឿងញៀន​

      ភ្នំពេញ ៖ បុរស​ជនជាតិ​យួន​២​នាក់​ត្រូវបាន​ប៉ូលិស​ខណ្ឌ​ច្បារអំពៅ​ឃាត់ខ្លួន​នៅ​ថ្ងៃទី២៧ ​មីនា ឆ្នាំ២០១៦​ម៉ោង០១​ និង៣០នាទី នៅ​ចំណុច​មុខផ្ទះ៧៤ ផ្លូវ៣៦៩ ភូមិ​ដើម​ចាន់ សង្កាត់​ច្បារអំពៅ២ ខណ្ឌ​ច្បារអំពៅ ពាក់ព័ន្ធ​ករណី​ជួញដូ​គ្រឿងញៀន។​

      ប៉ូលិស​និយាយថា ជនសង្ស័យ០២នាក់ ៖ ១- ជនសង្ស័យ​ឈ្មោះ​ជឿ​ង តឹង ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ​យួន មុខរបរ​គ្មាន ស្នាក់នៅ​ផ្ទះជួល ផ្លូវ៣៥៧ ភូមិ​ដើម​ស្លែង សង្កាត់​​ច្បារអំពៅ២ ខណ្ឌ​ច្បារអំពៅ និង​២ -​ជនសង្ស័យ​ឈ្មោះ​ផាម មីង​សឺ​ន ភេទ​ប្រុស អាយុ៤៨ឆ្នាំ ជនជាតិ​យួន​មុខរបរ​ធ្វើ​នំ​ប័ង ស្នាក់​នៅផ្ទះ​លេខ២៤២ភូមិ​គោក​ឃ្លៀង​សង្កាត់ ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ។​

      វត្ថុតាង​ដកហូត​រួមមាន​: ក្រាម​ព​ណ៍ស​ថ្លា​0១​កញ្ចប់​ថង់​តូច ;​ដុំ​ម្សៅ​ពណ៍​ស​ប្រផេះ 0១ ​កញ្ចប់​ថង់​តូច​មាន​២​ដុំ​តូច​;​ ទឹក​លាយថ្នាំ​ចាក់​១៧​ដប​តូច​,​ សឺ​រ៉ាង​ង​ចាក់​២០, ​ឧបករណ៍​ជក់​ថ្នាំញៀន​០១​កំ​ប្លេ ,​ដែកកេះ​០៣,​ទុយោ​និង​កូន​ថង់​ប្លា​ស្ទីក​មួយចំនួន។​

      បច្ចុប្បន្ន ជនសង្ស័យ រួម​និង​វត្ថុតាង ឃាត់ខ្លួន​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារអំពៅ ដើម្បី​ចាត់ការ​តាម​នីតិវិធី៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់