adverise with khmeread Real madrid target arsenal star

ចចាមអារ៉ាម​ទាក់ទង​បាល់ទាត់​៖ Real Madrid ចង់បាន Sanchez ពី Arsenal មក​ជំនួស Ronaldo

​ក្រុម​អធិរាជ​ស Real Madrid នឹងធ្វើ​ការដេញថ្លៃ​ដ៏​ភ្ញាក់ផ្អើល​មួយ​ដើម្បី​យក Alexis Sanchez មក​កីឡដ្ឋាន Santiago Bernabeu ដោយ Cristiano Ronaldo អាច​នឹង​ចាកចេញ​នៅ​រដូវក្តៅ​ខាងមុខ​។​

​តាម​សេចក្តីរាយការណ៍​ពី​ប្រទេស​អេ​ស្ប៉ា​ញ​បាន​ឲ្យ​ដឹងថា ទំនាក់ទំនង​រវាង Ronaldo និង​លោកគ្រូ​បង្វឹក​ដុះ​ក្បាលពោះ Rafael Benitez បាន​បាក់បែក​ស្របពេល​ក្លឹប Man Utd និង PSG កំពុង​តាម​ចែចូវ​នាំយក​កីឡាករ​សង្ហា​វ័យ ៣០ ឆ្នាំ​រូបនេះ​ឲ្យ​ចូលរួម​ជាមួយ​ខ្លួន​។​

​បើ​យោងតាម​ទស្សនា​វ​ដ្តី​របស់​អេ​ស្ប៉ា​ញ Don Balon បាន​លើកឡើងថា Real Madrid មើលឃើញ Alexis Sanchez ជា​អ្នក​ជំនួស​ដំណែង Ronaldo ដ៏​ល្អឥតខ្ចោះ ហើយ​កីឡាករ​រូបនេះ​អាច​នឹង​វិល​ត្រលប់មក​អេ​ស្ប៉ា​ញ​វិញ​ដោយយោង​ថា​គាត់​ធ្លាប់បាន​ចំណាយពេល​បី​ឆ្នាំ​ជាមួយ​ក្រុម​អ្នកមាន​បុណ្យ Barcelona​។​

​កីឡាករ​សញ្ជាតិ​ឈី​លី​រូបនេះ​បានធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​តាំងពី​ចូលរួម​ជាមួយ Arsenal ក្នុង​ឆ្នាំ ២០១៤ ដោយបាន​រក​គ្រាប់​បាល់​ចំនួន ៣៤ គ្រាប់ ក្នុងការ​បង្ហាញខ្លួន​ឲ្យ​ក្លឹប​ចំនួន ៧២ ដង​។​

​ក្រុម​កាំភ្លើង​ធំ Arsenal នឹងមាន​ការស្ទាក់ស្ទើរ​ដើម្បី​ឲ្យ​កីឡាករ​កំពុង​ពេញនិយម​របស់​ប្រិយមិត្ត Arsenal រូបនេះ​ចាកចេញ​ពី​ទឹកដី Emirates ប៉ុន្តែ​នរណា​ក៏​ដឹង​ដែរ​ថា Real Madrid ហ៊ាន​ចំណាយ​ប៉ុន្មាន​គ្រប់យ៉ាង​ឲ្យ​តែ​បាន​កីឡាករ​ដែល​ខ្លួន​ចង់បាន ហើយ​លើក​នេះ Arsenal ច្បាស់​ជា​មិនអាច​បដិសេធ​បានឡើយ​៕

​ប្រភព​៖ ថក​ហ្វ៊ូ​តប​ល​

adverise with khmeread

មតិយោបល់