ពោធិសាត់ ៖ បុរសម្នាក់ត្រូវបានប៉ូលិសក្រុងពោធិ៍សាត់ឃាត់ខ្លួនក្នុងករណីប្រើហិង្សាយកកៅអីវាយក្បាលប្រពន្ធបែកឈាមកាលពីថ្ងៃ២៧ ខែមីនា ឆ្នាំ២០១៦ វេលាម៉ោង៤ល្ងាចនៅភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិសាត់ ខេត្តពោធិ៍សាត់។
ប៉ូលិសនិយាយថា បុរសជាប្តីឈ្មោះស៊ុន ណារ៉ា ភេទប្រុស អាយុ៥២ឆ្នាំរស់នៅភូមិសង្កាត់ខាងលើបានយកកៅអីឈីវាយក្បាលប្រពន្ធឈ្មោះ ស៊ុយ រតនា អាយ៥០ឆ្នាំរស់នៅភូមិសង្កាត់ខាងលើត្រូវក្បាលរងរបួសដេរ៥ថ្នេរ មូលហេតុទាស់ពាក្យសំដីគ្នា។ ជនសង្ស័យតែងតែប្រើហិង្សាមិនរាងចាល។
ក្នុងករណីនេះយើងបានឃាត់ខ្លួនជនសង្ស័យបង្កសំណុំរឿងចាត់ការតាមនិតិវិធីច្បាប់៕
