អ្នកឡើងភ្នំម្នាក់ព្យាយាមស្វែងរករុក្ខជាតិកម្របែរជាឃើញខ្មោចយន្តហោះធ្លាក់តាំងពីឆ្នាំ១៩៥២ នៅលើជ្រលងភ្នំមរណៈក្នុងរដ្ឋកាលីហ្វ័រញ៉ា

គេនិយាយថាជីវិតពោរពេញទៅដោយការភ្ញាក់ផ្អើល ហើយវាគឺជាការពិត។ ដូចករណីអ្នកឡើងភ្នំដែលថតវីដេអូបង្ហោះលើ YouTube ម្នាក់នេះអ៊ីចឹង គាត់ព្យាយាមប្រមាញ់រុក្ខជាតិកម្រនៅតំបន់ថ្មកំបោរក្នុងតំបន់ជ្រលងភ្នំមរណៈក្នុងរដ្ឋកាលីហ្វ័រញ៉ា។

បុរសនោះផ្ដោតតែលើរុក្ខជាតិរបស់គាត់ប៉ុណ្ណោះ ដូច្នេះវាគឺជាការភ្ញាក់ផ្អើលសម្រាប់គាត់នៅពេលគាត់ប្រទះឃើញយន្តហោះចាស់ខ្ទេចខ្ទីមួយគ្រឿងនៅតំបន់នោះ។

អ្នកលេង YouTube ឈ្មោះ Sheriff Woody រូបនេះបានសរសេរលើវីដេអូគាត់ថា "ឡើងលើភ្នំដើម្បីស្វែងរកឃើញរុក្ខជាតិកម្រក្នុងជ្រលងភ្នំ​មរណៈ យើងបានប្រទះយន្តហោះខ្ទេចខ្ទីមួយគ្រឿង។ បន្ទាប់ពីឡើងភ្នំអស់ជាច្រើនម៉ោង និងរកឃើញរុក្ខជាតិគួរឱ្យចាប់អារម្មណ៍ជាច្រើន យើងបានទៅមើលខ្មោចយន្តហោះនោះ។ ហើយតាមពិតទៅយន្តហោះនោះបាននៅត្រង់នេះអស់រយៈពេល ៦៨ ឆ្នាំមកហើយ"។

ក្នុងខែមករា ឆ្នាំ១៩៥២ យន្តហោះធុន SA-16 Albatross នេះបានហោះពីរដ្ឋ Idaho ទៅរដ្ឋ San Diego ដើម្បីគាំទ្រដល់ប្រតិបត្តិការសង្គ្រាមត្រជាក់របស់ CIA នៅពេលដែលម៉ាស៊ីនខាងឆ្វេងរបស់វាឆាបឆេះនៅលើជ្រលងភ្នំមរណៈរដ្ឋកាលីហ្វ័រញ៉ា ហើយយន្ដហោះបានចាប់ផ្តើមបាត់បង់រយៈកម្ពស់ និងធ្លាក់ចុះក្នុងល្បឿនលឿន។ អ្នកបើកយន្តហោះបានបញ្ជាមនុស្សឱ្យភៀសខ្លួនចេញពីយន្តហោះ ហើយមនុស្សទាំង ៦ នាក់បានលោតចេញពីយន្តហោះ។ ពួកគេបានបើកឆត្រយោងដោយសុវត្ថិភាពនៅតំបន់ Furnace Creek។ ហើយយន្តហោះនោះបានធ្លាក់ទៅបុកនឹងភ្នំថ្មកំបោរឈ្មោះ Panamint។

ហើយវាគឺជាថ្ងៃដ៏ល្អសម្រាប់ពួកគេដែលប្រទះឃើញអ្វីដែលមិនបានរំពឹងទុកបែបនេះ៕

 

adverise with khmeread