562c5d7f 08a0 4d82 96a9 a76596149e6a

យក​រណា​អារ​ទឹកកក​កាប់​យុវជន​ម្នាក់​ឲ្យ​របួស​ជាប់​ខ្នោះ​

     កំពង់ធំ ៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ស្រុក​សណ្តាន់ ឃាត់ខ្លួន​កាលពី​យប់​ថ្ងៃទី​២៧​មីនាឆ្នាំ​២០១៦​បន្ទាប់ពី​បាន​ប្រើ​ហិង្សា​យក​រណា​អារ​ទឹកកក​កាប់​យុវជន​ម្នាក់​ឲ្យ​របួស​កាលពីពេល​ថ្ងៃ  នៅ​ចំណុច​ភូមិ​បឹង ឃុំ​មាន​រិ​ទ្ធ ស្រុក​សណ្តាន់ ខេត្តកំពង់ធំ។​

     ប៉ូលិស​និ​យា​ថា  យោង​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ​ឈ្មោះ ឡាញ់ នី​ន ប្រុស ២១ ឆ្នាំ នៅ​ភូមិ​បឹង ឃុំ​មាន​រិ​ទ្ធ ស្រុក​សណ្តាន់​បានដឹងថា នៅ​ថ្ងៃទី ២៧​មីនាឆ្នាំ​២០១៦ វេលា​ម៉ោង​១​និង​៣០ នាទី មាន​ករណី​អំពើហិង្សា​ដោយ​ចេតនា​មកលើ​រូបគាត់ ដោយ​យក​រណា​អារ​ទឹកកក ដេញ​កាប់ បណ្តាល​ឲ្យ​រងរបួស ៣ កន្លែង ត្រូវ​ក្បាល ១,​ ម្រាមដៃ ១​និង​ចង្កេះ ១ កន្លែង។​

     ក្រោយ​ទទួល​ពាក្យបណ្តឹង កម្លាំង​ប៉ូលិស​ស្រុក​សណ្តាន់ និង​ប៉ុស្តិ៍ បាន​​ចុះ​ស្រាវជ្រាវ​ដល់​កន្លែងកើតហេតុ រហូតដល់​ម៉ោង ៧​និង​៤៥ នាទី​យប់ ថ្ងៃ​ដ​ដែ​ល៉ូ​លិ​ស​​បានធ្វើការ​ឃាត់ខ្លួន ជនសង្ស័យ ឈ្មោះ អៀន ទៀង ប្រុស ២២​ឆ្នាំ មាន​ទីលំនៅៗ​ភូមិ ព្រៃ​ភ្លូ ឃុំ​កំពង់ថ្ម​ស្រុក​សន្ទុក ហើយ​កំណត់​បាន​បក្ស​ពួកវា ១ នាក់​ទៀត​(​តែ​គេចខ្លួន​) ឈ្មោះ​លន ធា​រ៉ា ប្រុស ២៨ ឆ្នាំ នៅ​ភូមិ​បឹង ឃុំ​មាន​រិ​ទ្ធិ ស្រុក​សណ្តាន់។​

     ក្នុងករណីនេះ​ប៉ូលិស​កំពុង​ស្រាវជ្រាវ តាម​ចាប់ លន ធា រ៉ា និង​កសាង​សំណុំរឿង​​តាម​នីតិវិធី៕​

អ្នកនឹងចូលចិត្ត

មតិយោបល់