15e96522 4f6b 4c70 ad0c 73762a97c6fa

យុវជន​ម្នាក់​និង​នារី​ម្នាក់​ត្រូវ​ប៉ូលិស​វ៉ៃខ្នោះ​ពីបទ​ប្រើ​ដាវ​កាប់​យុវជន​ម្នាក់​របួស

     ភ្នំពេញ ៖ យុវជន​២​នាក់​និង​នារី​ម្នាក់​ត្រូវបាន​ប៉ូលិស​ខណ្ឌ​ចំកា​មន​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១២ ​និង​៤៥​នាទី​អា​ធ្រា​ត្រ​ថ្ងៃទី ២៩​ មីនា ឆ្នាំ​២០១៦​បន្ទាប់ពី​មានទំនាស់​ពាក្យសម្តី​គ្នា​ហើយ​យក​ដាវ​កាប់​លើ​បុរស​ម្នាក់​ឲ្យ​របួស ត្រង់ចំណុច​ចំហៀង​ភោជនីយដ្ឋាន​សូវ​ណ្ណាវី​ផ្លូវ ព្រះ​នរោត្តម ក្រុម​៧៤​ភូមិ ១០​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។​

     ប៉ូលិស​ខណ្ឌចំការមន​បាន​ឲ្យ​ដឹងថា  ហេតុការណ៍​នេះ​ពាក់ព័ន្ធ​ករណី ប្រើ​ហិង្សា​ដោយ​ចេតនា​យក​ដាវ​កាប់​ឲ្យ​របួស​លើ ជនរងគ្រោះ​ឈ្មោះ ពុធ ឯក ភេទ ប្រុស អាយុ ២៤ ឆ្នាំ ខ្មែរ មុខរបរ ចុងភៅ ស្នាក់នៅ​ទីតាំង​កើតហេតុ​ខាងលើ របួសធ្ងន់ ត្រូវ​មួយ​ដាវ ត្រង់​ចង្កេះ​ខាងឆ្វេង។​

     ចំណែក​ជនសង្ស័យ​ឃាត់ខ្លួន​៣​នាក់ ប្រុស​២​នាក់​គឺ ៖ ១-​ឈ្មោះ សែម សា​អែម ភេទ ស្រី អាយុ ១៦ ឆ្នាំ ខ្មែរ មុខរបរ បុគ្គលិក​ហាង​ខាងលើ ២- ឈ្មោះ វង់ ចិ​ត្ត្រា ភេទ ប្រុស អាយុ ១៧ ឆ្នាំ ខ្មែរ មុខរបរ ជាង​បាញ់ថ្នាំ​ឈើ និង​ទី​៣-​ឈ្មោះ ជិន ហ្វឿ​ង ភេទ ប្រុស អាយុ ១៧​ឆ្នាំ ជនជាតិ​យួន​អ្នក​ទាំងបី​ស្នាក់នៅ​ជាមួយគ្នា​នៅផ្ទះ​ជួល​គ្មាន​លេខ ផ្លូវជាតិ​លេខ​២​សង្កាត់ ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ។ ​វត្ថុតាង​ដកហូត ៖ ម៉ូតូ​១​គ្រឿង ម៉ាក ស៊ូ​គី​វ៉ូ ពណ៌ ខ្មៅ ពាក់​ស្លាក លេខ 1B-7839 កណ្តាល​ជា របស់​ជនសង្ស័យ។

     បច្ចុប្បន្ន​ប៉ូលិស​បាន​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់៕​

អ្នកនឹងចូលចិត្ត

មតិយោបល់