ក្រុមហ៊ុន Twitter អនុញ្ញាតឱ្យបុគ្គលិកធ្វើការពីផ្ទះជារៀងរហូត

ការសម្រេចចិត្តរបស់បណ្តាញសង្គម Twitter ក្នុងការអនុញ្ញាតឱ្យបុគ្គលិកធ្វើការពីផ្ទះ "ជារៀងរហូត" កំពុងផ្តល់រលកផ្លាស់ប្តូរមួយនៅជុំវិញសហគមន៍អាជីវកម្មការងារបច្ចេកវិជ្ជាអនឡាញ។

មានការព្យាករណ៍ជាច្រើនបានលើកឡើងថា ក្រុមហ៊ុនបច្ចេកវិជ្ជាផ្សេងទៀតនឹងដើរតាមគន្លងមួយនេះ ហើយអ្នកជំនាញខាងច្នៃប្រឌិតឌីជីថលម្នាក់បានហៅវាថាជា "ព័ត៌មានដែលកំណត់ដោយយុគសម័យ"។

លោក Sree Sreenivasan សាស្ត្រាចារ្យ Loeb Visiting នៅវិទ្យាស្ថានសារព័ត៌មាន Stony Brook University School of Journalism មានមូលដ្ឋាននៅទីក្រុងញូវយ៉កបាននិយាយថា "មនុស្សមួយចំនួនប្រហែលជាមិនយកចិត្តទុកដាក់លើបញ្ហានេះទេព្រោះវាជា Twitter ប៉ុន្តែយើងអាចរៀនបានច្រើនពី Silicon Valley (មូលដ្ឋានប្រមូលផ្តុំក្រុមហ៊ុនបច្ចេកវិជ្ជាយក្សរបស់អាមេរិក) អំពីភាពបត់បែននៅកន្លែងធ្វើការ។ មានគំនិតមួយដែលថាការធ្វើការពីផ្ទះគឺការលួចពីថៅកែ ហើយការប្រឈមមុខនៅក្នុងការិយាល័យគឺសំខាន់ជាង។ ប៉ុន្តែមនុស្សកំពុងបង្ហាញថា ពួកគេអាចមានផលិតភាពច្រើនជាងមុន និងបំពេញភារកិច្ចបានច្រើនដោយការធ្វើការពីផ្ទះ។ មនុស្សជាច្រើនប្រាប់ខ្ញុំថា ពួកគេកំពុងធ្វើការនៅផ្ទះ ហើយអស់កម្លាំងខ្លាំងណាស់"៕

adverise with khmeread