adverise with khmeread 1d74e380 c5bf 4c5d 9383 8b72ce2bcfa3

រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍​កិន​សិស្សសាលា​ម្នាក់​ស្លាប់​ម្នាក់ទៀត​របួសធ្ងន់​

     កណ្តាល ៖  មាន​ករណី​គ្រោះថ្នាក់​ច​រា​រណ៍​រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍​បុក​ម៉ូតូ​បណ្តាល​ឲ្យ​កូន​សិស្សសាលា​ម្នាក់​ស្លាប់ និង​ម្នាក់ទៀត​របួសធ្ងន់ ស្ថិតនៅ​ផ្លូវជាតិ​លេខ២១A​ក្នុងភូមិ​លេខ​៣​ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្តាល កាលពី​វេលា​ម៉ោង​៦​ និង​១០​នាទី​យប់​ថ្ងៃទី​២៨​ មីនា ឆ្នាំ​២០១៦។​

     ប៉ូលិស​និ​យា​ថា អ្នកបើកបរ​រថយន្ត​ឈ្មោះ ​ស៊ូ វុទ្ធី  ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ​ជនជាតិខ្មែរ​រស់នៅ​ភូមិ​អោ​ភា​សាំង ឃុំ​កណ្តឹង ស្រុក​បាទី ខេត្តតាកែវ មុខរបរ​បើករថយន្ត​ក្រឡុក​ស៊ីម៉ង់ បាន​បើករថយន្ត​ម៉ាក់ហ៊ីយ៉ាន​ដាយ​ពណ៍ ការ៉ុត  ពាក់​ផ្លាក់លេខ ភ្នំពេញ 5A 0137 បើក​ពី​ទី​ស​ខាងកើត​ទៅ​លិច​។​

     លុះ​មកដល់​ចំណុចកើតហេតុ មាន​ម៉ូតូ​ម៉ា​កនិច​ពណ៍​ស​ពាក់​ផ្លាក់លេខ​ភ្នំពេញ 1P-4733 ច្រាស់ទិស​គ្នា បើកបរ​ដោយ​ឈ្មោះ​សិត សុខ​ឃឹម ភេទ​ប្រុស​អាយុ១៤ឆ្នាំ​ជនជាតិខ្មែរ​មុខរបរ​សិស្ស រស់នៅ​ភូមិ​លេខ​2 ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្តាល ហើយ​បាន​ឌុប​ឈ្មោះ​ហេង សុខ​ហ៊ួ  ភេទ​ប្រុស​អាយុ១៥ឆ្នាំ​ជនជាតិខ្មែរ​រស់នៅ​ភូមិ​លេខ៤ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្តាល មុខរបរ​សិស្ស។​

     ពេលមកដល់​ចំណុចកើតហេតុ​ក៍​ទាក់​ដៃចង្កូត​ជាមួយ​រថយន្ត​បណ្តាល​ឲ្យ​ដួល​បោក​ក្បាល​ឈ្មោះ​សិត សុខ​ឃឹម ចូល​ក្រោម​កង់​រថយន្ត កិន​បណ្តាល​បែកក្បាល​ចេញ​ខួរ​ស្លាប់​ភ្លាមៗ​តែម្តង​។ ចំណែក​ឈ្មោះ​ហេង សុខ​ហ៊ួ រងរបួស​ធ្ងន់​ហើយ​បាន​ក្រុមគ្រួសារ​យកទៅ​មន្ទី​ពេទ្យ​សង្គ្រោះបន្ទាន់​។

     ចំណែក​សព​ជនរងគ្រោះ​បានប្រគល់​ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ រថយន្ត​នឹង​តៃកុង​បាន​ឃាត់​យកមក​ប៉ុស្តិ៍​ធ្វើការ​សាកសួរ​បន​ម​ត​៕​

adverise with khmeread

មតិយោបល់