ញាក់សាច់! ម្ចាស់ផ្ទះនៅអូស្ត្រាលីភ្ញាក់ផ្អើល ពេលឃើញពស់ថ្លាន់យក្សកំពុងលេបកណ្តុរយក្សនៅក្នុងផ្ទះរបស់គាត់

វាគឺជាគ្រាដ៏មិនគួរឱ្យជឿ ដែលពស់ថ្លាន់យក្សមួយក្បាលសំយុងក្បាលចុះពីដំបូលផ្ទះមួយដើម្បីលេបកណ្ដុរយក្សអូស្ដ្រាលី (Possum)។

លោក Stuart McKenzie ជាអ្នកចាប់ពស់មកពីឆ្នេរ Sunshine ត្រូវបានគេហៅមកចាប់ពស់ថ្លាន់ដ៏ធំនេះនៅក្រោយផ្ទះប្រជាជននៅជាយក្រុង Mooloolaba នៅព្រឹកថ្ងៃពុធទី១៣ឧសភានេះ។

ពេលគាត់មកដល់គឺទាន់ពេលវាកំពុងលេបកណ្ដុរយក្សដល់ពាក់កណ្ដាលបំពង់ករបស់វា។

គាត់និយាយថា "ពស់ថ្លាន់មានប្រវែងប្រមាណ ២ ម៉ែត្រ និងប្រើពេលប្រមាណ ១ ម៉ោងដើម្បីលេបកណ្ដុរយក្សនោះ។ វាគឺជារឿងមិនគួរឱ្យជឿដែលពស់ថ្លាន់អាចលេបចំណីដ៏ធំបញ្ជ្រាសទិសបែបនេះបាន"៕ ប្រភព៖ Daily Mail លីង


 

adverise with khmeread