អ្នកទេសចរចិនសម្រុកទៅមើលកោះថ្មរាងដូចអណ្តើក ផុសឡើងយ៉ាងកម្រ នៅពេលទឹកទន្លេរីងដល់បាត

អ្នកទេសចរចិនរាប់រយនាក់នាំគ្នាសម្រុកមកមើលកោះថ្មដ៏ធំមួយលេចរូបរាងឡើងស្រដៀងសត្វអណ្តើក ក្រោយវាផុសឡើងពីបាតទន្លេដោយសារទឹកស្រកដល់កម្រិតទាបបំផុត។ 

កោះដ៏ស្រស់ស្អាត ដែលតែងលិចបាត់នៅបាតទន្លេ ថ្មីៗនេះបានលេចឡើងពីបាតទន្លេ ក្រោយអាកាសធាតុក្តៅខ្លាំងបានធ្វើឱ្យទឹកស្រកដល់កម្រិតទាបបំផុតមិនធ្លាប់ជួបពីមុន។

អ្នកស្រុកបានចាត់ទុកទស្សនីយភាពនេះថា "អណ្តើកអាថ៍កំបាំង" ព្រោះវាមើលទៅដូចអណ្តើកយក្សកំពុងដេក។

រូបភាព ដែលបញ្ចេញដោយអាជ្ញាធរមូលដ្ឋាន គឺថតថ្មដ៏ស្រស់ស្អាតឈរនៅចំកណ្តាលទន្លេយ៉ាងសេនៅទីក្រុងឆុងឈីងភាគនិរតីប្រទេសចិន៕ ប្រភព៖ Daily Mail

 

adverise with khmeread