រោងកុនមួយនៅម៉ាឡេស៊ីដុះផ្សិត ក្រោយបិទជាង២ខែ

រោងកុនមួយនៅប្រទេសម៉ាឡេស៊ីត្រូវបានគ្របដណ្តប់ដោយផ្សិត បន្ទាប់ពីបិទប្រទេសជាង២ខែដើម្បីទប់ទល់នឹងមេរោគកូរ៉ូណា ហើយវាក៏បានបំផ្លាញអ្នកលក់ទំនិញស្បែកសុទ្ធរួចទៅហើយដែរនៅប្រទេសនេះ។

រោងកុនដែលមានផ្ទៃខាងក្នុងពណ៌ស្វាយ និងមានកម្រាលនិងកៅអីពណ៌ក្រហមត្រូវបានបំផ្លាញដោយសារធូលីនិងផ្សិត នេះបើយោងតាមរូបភាពរបស់អ្នកថតរូបក្នុងទីក្រុង Ipoh រដ្ឋ Perak ។

ជាមួយនឹងករណីឆ្លងចំនួន ៦.៧៤២ នាក់ និងស្លាប់ចំនួន ១០៩ នាក់ ប្រទេសម៉ាឡេស៊ីបានបន្ធូរបន្ថយការរឹតបន្តឹងកាលពីដើមខែឧសភា ប៉ុន្តែបានរក្សាការរឹតបន្តឹងលើតំបន់ជាច្រើនដែលមានការផ្ទុះឡើងនៃជំងឺកូវីដ១៩៕ ប្រភព៖ Daily Mail 

adverise with khmeread

អ្នកនឹងចូលចិត្ត