អង្គការសុខភាពពិភពលោកព្រមានថាជំងឺកូវីដ១៩ប្រហែលជាមិនរលាយបាត់រូបរាងនោះទេ

អង្គការសុខភាពពិភពលោក (WHO) បានព្រមានថា ជំងឺកូវីដ១៩ "ប្រហែលនឹងមិនបាត់ដានពីលើពិភពលោកនេះទេ"។ នេះយោងតាម BBC ផ្សាយនៅថ្ងៃព្រហស្បតិ៍ទី១៤ឧសភានេះ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃពុធ លោកវេជ្ជបណ្ឌិត Mike Ryan នាយកគ្រាអាសន្នរបស់អង្គការសុខភាពពិភពលោក បានព្រមានប្រឆាំងនឹងការព្យាករណ៍ថាតើវីរុសនឹងបាត់នៅពេលណា។

លោកបានបន្ថែមទៀតថា ទោះបីជារកឃើញវ៉ាក់សាំងក៏ដោយ ក៏ការគ្រប់គ្រងវីរុសនេះនឹងតម្រូវឱ្យមាន "កិច្ចខិតខំដ៏ធំសម្បើម"។

មនុស្សជិត ៣០០.០០០ នាក់នៅទូទាំងពិភពលោកត្រូវបានរាយការណ៍ថាស្លាប់ដោយសារវីរុសកូរ៉ូណា ហើយមានករណីជាង ៤,៣ លានត្រូវបានរាយការណ៍។

ទន្ទឹមនឹងនេះដែរ អង្គការសហប្រជាជាតិបានព្រមានថាជំងឺរាតត្បាតនេះកំពុងបង្កទុក្ខព្រួយនិងសុខភាពផ្លូវចិត្តរីករាលដាលធំឡើង ជាពិសេសនៅក្នុងប្រទេសដែលខ្វះការវិនិយោគលើការថែរក្សាសុខភាពផ្លូវចិត្ត។

អង្គការសហប្រជាជាតិបានទទូចដល់រដ្ឋាភិបាលនានាឱ្យពិចារណាផ្នែកសុខភាពផ្លូវចិត្តជាផ្នែកមួយនៃការឆ្លើយតបជាទូទៅរបស់ពួកគេ៕ ប្រភព៖ BBC លីង


 

adverise with khmeread