ប្រជាជននូវែលសេឡង់តម្រង់ជួរគ្នាតាំងពីពាក់កណ្តាលយប់ចាំកាត់សក់ ក្រោយរដ្ឋាភិបាលដកបម្រាមបិទប្រទេស

ប្រជាជននូវែលសេឡង់បានស្វាគមន៍ការបញ្ជប់ការបិទប្រទេសរយៈពេល ៥១ ថ្ងៃទាំងកណ្ដាលយប់កាលពីថ្ងៃពុធដោយតម្រង់ជួរគ្នានៅលើផ្លូវដើម្បីចូលទៅកាត់សក់។

អាជីវកម្មរួមមានហាងសាឡន ហាងកាហ្វេ ភោជនីយដ្ឋាន និងផ្សារទំនើបបានបើកទ្វារឡើងវិញ បន្ទាប់ពីប្រទេសនេះបានបន្ទាបដល់កម្រិត ២ នៃប្រព័ន្ធប្រកាសអាសន្នរបស់ខ្លួន។

អាជីវកម្មស្ទើរតែទាំងអស់លើកលែងតែបារឥឡូវនេះត្រូវបានអនុញ្ញាតឱ្យបើកដោយរក្សាទុកនៅនឹងកន្លែងនូវវិធានការរក្សាគម្លាតពីគ្នានិងឧបករណ៍ការពារមួយចំនួន ខណៈពេលដែលមនុស្សអាចធ្វើទំនាក់ទំនងគ្នាបានដោយសេរីនៅក្នុងក្រុមដែលមានមនុស្សរហូតដល់ ១០ នាក់។

រឿងនេះកើតឡើងបន្ទាប់ពីប្រទេសនេះបានរុញទម្លាក់ខ្សែកោងនៃការឆ្លងកូវីដដោយជោគជ័យ ដោយរាយការណ៍ករណីថ្មីចំនួនសូន្យនៅថ្ងៃព្រហស្បតិ៍នេះសម្រាប់បីថ្ងៃជាប់គ្នា។ ប្រទេសនូវែលសេឡង់មានករណីសរុបចំនួន ១.៤៩៧ និងមានមនុស្សស្លាប់ចំនួន ២១ នាក់៕ ប្រភព៖ Daily Mail លីង

adverise with khmeread