adverise with khmeread 1

តើខ្មែរយើងលេងល្បែង​គោះពញ្លក់ ឬ ទះ​ព​ញ្ល​ក់យ៉ាង​ដូចម្តេច?

    ​ល្បែង​គោះពញ្លក់ ឬ ទះ​ព​ញ្ល​ក់ ជា​ល្បែង​មួយ​សម្រាប់​មនុស្ស​ជំទង់ៗ ឬ​ចំណាស់ៗ ដែល​ត្រូវ​ការលេង​ក្នុង​វេលា​ថ្ងៃ នៅពេល​មាន​បុណ្យទាន ពេល​មង្គលការ ពេលចូលឆ្នាំថ្មី ឬក៏​ពេលទំនេរ​។​

​    ​ល្បែង​នេះ​គេ​លេង​បាន​ទាំងប្រុស​ទាំងស្រី​។​

​    ​គោះពញ្លក់​មាន​អ្នកលេង​តែ​ម្នាក់​, ឯ​ទះ​ព​ញ្ល​ក់មាន ២ នាក់​។​

​    ​របៀប​គោះពញ្លក់ មុនដំបូង​បង្អស់ អ្នកលេង​គេ​អង្គុយពែនភ្នែន លើកដៃ​ប្រណម្យ​សំពះគ្រូ ឬ​សំពះ​ព្រះ ហើយ​លាដៃ​ទាំងសងខាង ហាមាត់​ចំហ ដៃ​ឆ្វេង​ទះ​ថ្ពាល់​ស្ដាំដើ​ស្ដាំ​ទះ​ថ្ពាល់​ឆ្វេង ញាក់ចិញ្ចើម ក្តក់ ៣ ដង ងាកចុះងាកឡើង ហើយ​ចេះតែ​ក្តក់​ឲ្យ​ឮ​ប៉ែសៗ​តៗ​ទៅ តាម​ចង្វាក់​គោះ ៥ ថ្នាក់ គឺ​ទី ១ គោះ​ដៃ​,​ទី​២ គោះ​ថ្ពាល់​,​ទី​៣ គោះ​ក្រោម​ចង្ការ​,​ទី​៤ គោះ​ពោះ​,​ទី​៥ គោះ​ភ្លៅ​ទាំងសងខាង​។​

​    ​លុះ​គោះ​គ្រប់​ទាំង ៥ ថ្នាក់​ហើយ គេ​ចាប់​គោះ​ពី​ទី ១ មកវិញ សាចុះសាឡើង​រឿយៗ ដើម្បី​ឲ្យ​ពួក​អ្នកទស្សនា កើត​សេចក្ដី​រីករាយ សប្បាយ​ជា​កំសាន្ត​។​

​    ​របៀប​ទះ​ព​ញ្ល​ក់ មាន​សកម្មភាព ដូច​រូបភាព​នេះ​៖

​    ​ល្បែង​នេះ​ដំបូងបង្អស់ អ្នកលេង​គេ​អង្គុយពែនភ្នែន ទល់មុខ​គ្នា​ពីរ​នាក់ ដៃ​ទាំង​បួន​ផ្គុំ​គ្នា រួច​ហូត​ចេញពី​គ្នា​មកវិញ ទើប​ទះដៃ​ខ្លួនឯង​មួយ​ផូង​ម្នាក់ ទះ​ភ្លៅ​ខ្លួនឯងទាំងសងខាង វិល​មក​ទះដៃ​រៀង​ខ្លួនឯង​ម្ដង​មួយ​ផូង​ទៀត ទើប​លូកដៃ​ស្ដាំ​ទៅ​ទះ​ផ្ទប់​គ្នា​ទៀត​។ គេ​ធ្វើ​តែ​របៀបនេះ​ឲ្យ​រឹតតែ​ញាប់​ឡើងៗ នរណា​ភាន់​ដៃ​ទះ​មិនទាន់ គេ​ទុកជា​ចាញ់​។បែបនេះ​គេ​ហៅថា "​ព​ញ្ល​ក់ញី​" រីឯ​ព​ញ្ល​ក់​ឈ្មោល គេ​សង្ខេប​ជាង​នេះ គឺ​ទះ​ភ្លៅ​តែម្ដង​ដំបូង​ប៉ុណ្ណោះ លុះ​លំដាប់​តៗ​ទៅ គ្មាន​ទះ​ភ្លៅ​ទៀត​ទេ​។​

​    ​ល្បែង​នេះ រាប់​ចូលក្នុង​ពិធី​ហាត់ប្រាណ​បាន ដែល​នាំ​ឲ្យ​ដៃ​មាន​សាច់ដុំ ឲ្យ​ដៃ​រហ័សរហួន នឹង​ភ្នែក​វៃ​ចេះ​សង្កេត​ហេតុការណ៍​ផ្សេងៗ​៕​

adverise with khmeread
ប្រភព៖ ល្បែងប្រជាប្រិយខ្មែរ

អ្នកនឹងចូលចិត្ត

មតិយោបល់