Patric Vieira: លោក Mikel Artetaបាននាំយកភាពរីកចម្រើនសម្រាប់ក្រុម Arsenal

        Patrick Vieira បាន​កោត​សរសើរ​លោក Mikel Artetaដែល​នាំយកការ​រីកចម្រើន​សម្រាប់​ក្រុម Arsenal ។ លោក Arteta បាន​ចូលជំនួស​មិត្តរួម​ជាតិ​ Unai Emery នៅ​ពហុកីឡាដ្ឋាន Emirates កាល​ពីខែ​ធ្នូ​។ ចាប់តាំងពី​ពេលនោះ​មក ក្រុម Arsenal ចាញ់​ត្រឹម​២​ប្រកួត​ប៉ុណ្ណោះក្នុងចំណោម​១៥​ប្រកួត​ក្រោម​ការ​ដឹកនាំ​របស់​លោក Arteta។

        សម្រាប់លោក Vieira ដែល​បាន​ចំណាយ​ពេល​៨​ឆ្នាំ​នៅ​ក្លឹប Arsenal ជឿថា គ្រូបង្វឹក​សញ្ជាតិ​អេស្ប៉ាញ​រូបនេះមានមហិច្ឆតា​ដណ្តើម​ជ័យជម្នះ​។ Vieira បាន​និយាយថា “​ខ្ញុំ​តាម​ឃ្លាំមើល​ពួកគេលេងរាល់ពេល​។ ខ្ញុំ​តាម​មើល​ការ​ប្រកួត​របស់​ពួកគេ​។ អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​គឺថា លោកArteta​បាន​នាំយក​ថាមពល​ត្រឡប់​មកវិញ​ ហើយ​វាមើលទៅ​ហាក់ដូចជា​ពួកគេ​កំពុងលេងឲ្យក្លឹបនេះ ប៉ុន្តែ​សម្រាប់​អ្នក​ចាត់ការ​រូបនេះ ខ្ញុំគិត​ថា វាពិតជា​សំខាន់ណាស់”៕

adverise with khmeread