Nelson Semedo ចង់ចូលរួមជាមួយក្លឹប Man City នៅរដូវកាលក្រោយ

        កីឡាករ Nelson Semedoបង្ហាញចំណាប់អារម្មណ៍ចង់ចូល​រួម​ជាមួយ​ក្លឹប​ Man City ​នៅ​រដូវកាល​​ក្រោយ​ ប៉ុន្តែ​ការផ្ទេរបន្ទាប់​របស់​កីឡាករ​រូបនេះ​អាចនឹង​ត្រូវ​បាន​ស​ម្រច​ដោយ​អនាគត​របស់​កីឡាករLautaro Martinez ។

        បើ​តាម​សេចក្តី​រាយការណ៍​នៅ​អេស្ប៉ាញថា Nelson ក្លាយ​ជា​គោលដៅ​របស់​ក្លឹប​មួយចំនួន​ ហើយបាន​ទាក់​ទាញ​ចំណាប់​អារម្មណ៍​ផ្ទេរ​មក​ក្របខណ្ឌ EPL ​ផងដែរ​ ។ខ្សែការពារក្លឹប Barcelona រូបនេះ​នៅតែ​ចង់​ចូល​រួមជាមួយ​ក្របខណ្ឌបាល់ទាត់​អង់គ្លេសនេះ​ បើទោះបីជា​ក្លឹប Man City ​ជាប់បម្រាម​មិនបាន​លេង CL ២រដូវកាល​ក៏ដោយ​ គឺដើម្បី​មាន​ឱកាស​លេង​នៅ​ក្រោម​ការ​ដឹកនាំ​របស់​លោក Pep Guardiola ។

        ប៉ុន្តែ​អនាគតរបស់​ Nelson ហាក់ដូចជា​ញាំញី​ដោយ​សារតែ​រឿង​រ៉ាវជុំវិញ​លទ្ធភាព​ផ្ទេរ​ខ្សែប្រយុទ្ធ Lautaro របស់​ក្លឹប Inter Milan ហើយ​ក្លឹប Barcelona អាចនឹង​ប្រើប្រាស់កីឡាករវ័យ​២៦​ឆ្នាំ​នេះ ធ្វើ​ជា​ថ្នូរ​ដើម្បី​អូសទាញខ្សែប្រយុទ្ធ​សញ្ជាតិ​អាហ្សង់ទីន​រូបនេះ​មក​កាន់ពហុកីឡាដ្ឋាន Nou Camp និង​ជា​មធ្យោយ​បាយ​បញ្ចុះតម្លៃមួយផងដែរ៕

adverise with khmeread