ទូរទស្សន៍ជប៉ុន NHK រៀបចំការពិសោធន៍មួយបង្ហាញថា កូវីដ១៩ឆ្លងងាយបំផុតនៅភោជនីយដ្ឋាន

ការពិសោធន៍ "ពន្លឺពណ៌ខ្មៅ" មួយនៅជប៉ុនបានបង្ហាញពីរបៀបដែលមេរោគកូរ៉ូណាអាចឆ្លងរាលដាលយ៉ាងឆាប់រហ័សនៅក្នុងភោជនីយដ្ឋាននិងកន្លែងសហគមន៍ផ្សេងទៀតដោយប្រើថ្នាំលាបទូបណេអុងធ្វើជាមេរោគក្លែងក្លាយដើម្បីចម្លងទៅអ្នកទទួលទានអាហារពេលល្ងាច។

ការពិសោធន៍ ដែលរៀបចំឡើងដោយទូរទស្សន៍ NHK បានប្រើថ្នាំលាបដើម្បីតំណាងឱ្យ "មេរោគ" ដើម្បីបង្ហាញថាមេរោគងាយឆ្លងកម្រិតណានៅតាមអគារសហគមន៍។

ម្នាក់ក្នុងចំណោមអ្នកចូលរួម ១០ នាក់ត្រូវបានជ្រើសរើសឱ្យ "ឆ្លងមេរោគ" និងលាបថ្នាំលើបាតដៃរបស់គាត់។

វីដេអូរបស់ NHK បានបង្ហាញ អ្នកចូលរួមទាំងនោះកំពុងរីករាយនឹងអាហារប៊ូហ្វេ ៣០ នាទីមុនពេលភ្លើងពណ៌ខៀវត្រូវបានបើកដើម្បីបង្ហាញថាតើមេរោគបានឆ្លងរាលដាលលឿនដល់កម្រិតណា។

ពន្លឺពណ៌ខៀវបានបង្ហាញពីរបៀបដែលមេរោគអាចរាលដាលយ៉ាងងាយនៅលើរបស់របរផ្សេងៗ ខណៈថ្នាំលាបនោះបានរាលដាលពាសពេញភោជនីយដ្ឋានទាំងមូលពីមនុស្សតែម្នាក់។

ថ្នាំលាបនោះត្រូវគេរកឃើញនៅលើដៃនិងគ្រឿងលើតុផ្សេងទៀតនៅទូទាំងបន្ទប់ភោជនីយដ្ឋាន ដោយសបញ្ជាក់ថាមេរោគកូរ៉ូណាពិតជាអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់បានលឿននិងងាយស្រួលពិតមែន៕ ប្រភព៖ Daily Mail

 

adverise with khmeread