ប្រទេស៤បន្ធូរបន្ថយការរឹតបន្តឹងភ្លាម កើនករណីកូវី១៩ឡើងវិញភ្លែត

បណ្តាប្រទេសមួយចំនួន ដែលបានបន្ធូរបន្ថយការរឹតបន្តឹងដើម្បីទប់ស្កាត់វីរុសកូរ៉ូណារបស់ពួកគេ បានកំពុងធ្វើសកម្មភាពឡើងវិញ បន្ទាប់ពីទទួលរងការវាយប្រហារដោយរលកទីពីរនៃកូវីដ១៩។

ប្រទេសអាល្លឺម៉ង់ កូរ៉េខាងត្បូង ចិន និងលីបង់ សុទ្ធតែបានបន្ធូរបន្ថយវិធានការបិទប្រទេសរបស់ពួកគេ ហើយចាប់តាំងពីពេលនោះមកក៏មានការកើនឡើងនូវករណីឆ្លងថ្មីៗជាច្រើន។ ក្រុមអ្នកជំនាញបានព្រមានថា ប្រទេសចំនួនពីរដែលរងផលប៉ះពាល់ខ្លាំងជាងគេនៅអឺរ៉ុប គឺ អេស្ប៉ាញ និងអ៊ីតាលីក៏ប្រឈមនឹងហានិភ័យនៃការផ្ទុះកូវីដឡើងវិញដែរ ខណៈប្រជាជននៃប្រទេសទាំងពីរចាប់ផ្តើមចេញមកធ្វើការងាររកស៊ីវិញ។

ទោះយ៉ាងណា ប្រធានផ្នែករោគរាតត្បាតរបស់ប្រទេសដាណឺម៉ាកបាននិយាយថា ប្រទេសដាណឺម៉ាកទំនងជាមិនទទួលរងគ្រោះថ្នាក់ពីរលកទី២នៃកូវីដនោះឡើយ បើទោះបីជាបានបើកកន្លែងសាធារណៈមួយចំនួនឡើងវិញក៏ដោយ។ ប្រទេសអាល្លឺម៉ង់គ្រោងនឹងចាប់ផ្តើមបន្ធូរបន្ថយការគ្រប់គ្រងព្រំដែនរបស់ខ្លួននៅចុងសប្តាហ៍នេះ ប៉ុន្តែរដ្ឋាភិបាលរបស់ខ្លួនបានព្រមានថាវិធានការបន្ទាន់មួយចំនួនអាចនឹងត្រូវការនៅក្នុងតំបន់ជាក់លាក់មួយចំនួនដែលរងការវាយប្រហារដោយការផ្ទុះឡើងនូវករណីថ្មីៗ។

បន្ទាប់ពីមានការរីករាលដាលនៃការឆ្លងនៅឯកន្លែងវេចខ្ចប់សាច់ អធិការបតីអាល្លឺម៉ង់ Angela Merkel បានមានប្រសាសន៍ថា "យើងត្រូវតែដឹងជានិច្ចថាយើងនៅតែស្ថិតក្នុងដំណាក់កាលដំបូងនៃរោគរាតត្បាត។ ហើយនៅមានផ្លូវវែងឆ្ងាយទៀតក្នុងការដោះស្រាយជាមួយមេរោគនេះនៅចំពោះមុខយើង"៕ ប្រភព៖ Metro

adverise with khmeread