ស្ត្រីកេនយ៉ាម្នាក់ឃើញអតីតមិត្តរួមថ្នាក់ក្លាយជាមនុស្សញៀនថ្នាំគ្មានផ្ទះសម្បែង, នាងនាំរូបគេមកមណ្ឌលស្តារនីតិសម្បទា ហើយអ្វីៗផ្លាស់ប្តូរទាំងស្រុង

ប្រជាជនកេនយ៉ារំជើបរំជួលចិត្តជាខ្លាំងដោយរឿងរ៉ាវរបស់លោក Patrick Hinga ជាបុរសបាត់បង់អស់អ្វីៗពីខ្លួន គ្មានផ្ទះសម្បែង និងជាមនុស្សញៀនថ្នាំ។ នោះហើយជាជីវិតរបស់គាត់រហូតដល់ថ្ងៃមួយមានឱកាសជួបជាមួយមិត្តរួមថ្នាក់ម្នាក់ឈ្មោះ Wanja Mwaura ក៏បានចាប់ផ្តើមការផ្លាស់ប្តូរមុខមាត់ដ៏សំខាន់ ហើយវាបានផ្លាស់ប្តូរជីវិតរបស់គាត់ទាំងស្រុងតាំងពីថ្ងៃនោះមក។

...នៅថ្ងៃមួយនៅតាមដងផ្លូវកែងតូចមួយ គាត់បានប្រកាសដូចមនុស្សឆ្កូតថាគាត់ឈ្មោះ Patrick បានជួបមិត្តរួមសាលាចាស់របស់គាត់ហើយឈ្មោះ Wanja។ នាងបានចាប់ផ្តើមនិយាយជាមួយ Patrick ដែលបង្ហាញពីបំណងចង់ឈប់រស់នៅតាមដងផ្លូវហើយចាប់ផ្តើមជីវិតសាជាថ្មី។ ភ្លាមនោះ នាង Wanja បាននាំគាត់ទៅមជ្ឈមណ្ឌលស្តារនីតិសម្បទាគ្រឿងញៀន ហើយបានជួយស្វែងរកការគាំទ្រនិងការបរិច្ចាគសម្រាប់ការព្យាបាលដល់ Patrick តាមរយៈបណ្តាញសង្គម។ ក្រោយ Patrick ជាសះស្បើយ នាងក៏ជួយគាត់ចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួន ដែលមានឈ្មោះថា ហាង "Hinga’s Store" ។ 

ការផ្លាស់ប្តូរមុខមាត់របស់ Patrick បន្ទាប់ពីបន្សាបគ្រឿងញៀននៅឯមជ្ឈមណ្ឌលស្តារនីតិសម្បទាឡើងវិញនិងធ្វើឱ្យខ្លួនឯងក្លាយជាមនុស្សល្អឡើងវិញ គឺពិតជាមិនគួរឱ្យជឿនោះឡើយ។ គាត់ដឹងគុណខ្លាំងចំពោះឱកាសទីពីរក្នុងជីវិតដែលនាង Wanja ជួយគាត់ឱ្យរកឃើញ។ លោកបានប្រាប់កាសែត Daily Nation ថា "ខ្ញុំមានអារម្មណ៍ថាខ្ញុំជាបុរសថ្មីម្នាក់។ ខ្ញុំបានបន់ព្រះរាល់ថ្ងៃសុំព្រះជួយខ្ញុំចាកផុតពីទុក្ខលំបាកដើម្បីកុំឱ្យខ្ញុំត្រឡប់ទៅរកគ្រឿងញៀនឡើងវិញ"។

Patrick បានទទួលការបន្សាបគ្រឿងញៀននៅមណ្ឌល Chiromo Medical Lane Centre។ គាត់បានបំពេញកម្មវិធីបន្សាបរួចសព្វគ្រប់នៅខែឧសភាឆ្នាំ​ ២០១៨ ហើយមណ្ឌលនេះបានលើកលែងឱ្យគាត់នូវការចំណាយសរុប ១៤៩.០០០ Shilling (ជិត១៤០០ដុល្លារ)។

គួរឱ្យស្តាយលោក Patrick បានទទួលមរណភាពកាលពីថ្ងៃទី១៧ មីនា ឆ្នាំ ២០១៩ ដោយសាររោគក្រពះធ្ងន់ធ្ងរ៕ 

 

adverise with khmeread