បុរសជាប្ដីតក់ស្លុតយ៉ាងខ្លាំង ពេលកូនភ្លោះរបស់គាត់មានឪពុក២នាក់ផ្សេងគ្នា ពេលអ្នកជំនាញបកស្រាយរឹតតែញាក់សាច់

បុរសចិនម្នាក់ស្រឡាំងកាំងយ៉ាងខ្លាំង ក្រោយដឹងថា កូនភ្លោះរបស់គាត់មានឪពុកពីរនាក់ផ្សេងគ្នា។ 

អ្នកវិភាគ DNA ម្នាក់បានប្រាប់ក្រុមអ្នកយកព័ត៌មានថា បុរសជាឪពុក ដែលគេមិនបញ្ចេញអត្តសញ្ញាណរូបនេះ បានដឹងរឿងហេតុតក់ស្លុតនេះ ក្រោយយកកូនទាំងពីរទៅធ្វើតេស្ត DNA ដែលជាផ្នែកមួយនៃស្តង់ដារប្រទេសចិនដើម្បីចុះបញ្ជីកំណើតរបស់កូន។

ប្រព័ន្ធផ្សព្វផ្សាយចិនរាយការណ៍ថា បុរសនេះតក់ស្លុតជាខ្លាំងនៅពេលទទួលលទ្ធផលតេស្ត ដែលចង្អុលបង្ហាញថា ប្រពន្ធរបស់គាត់ក៏បានរួមភេទជាមួយបុរសដទៃដែរ មិនមែនតែជាមួយគាត់នោះទេ។

 

លោកស្រី Deng Yajun អ្នកជំនាញផ្នែករបាយការណ៍កំណើត និយាយថា ឱកាសដែលករណីបែបនេះអាចកើតឡើង គឺ ១ក្នុង១០លាន។ 

លោកស្រី Yajun ដែលជានាយកមណ្ឌលកំណត់អត្តសញ្ញាណកោសល្យវិច្ច័យប៉េកាំងចុងចេងផងដែរនោះ បានបកស្រាយប្រាប់វេបសាយ China News Weekly ថា "ទីមួយ ម្តាយត្រូវផលិតស៊ុត២ជំនួសឱ្យស៊ុត១ក្នុងខែតែមួយដើម្បីបានកូនភ្លោះ។ ទីពីរ នាងត្រូវរួមភេទជាមួយបុរស២នាក់ក្នុងគម្លាតពេលដ៏ខ្លីពីគ្នាដើម្បីឱ្យរឿងនេះអាចកើតឡើងបាន"។

លោកស្រីតេងលើកឡើងថា "លទ្ធផលបង្ហាញថាកូនភ្លោះនេះមានម្តាយតែមួយតែមិនមែនឪពុកតែមួយទេ។ ពួកគេមានឪពុកយ៉ាងតិចពីរនាក់"៕

adverise with khmeread