1

លោក Wenger ថា គាត់​មិន​ចាកចេញ​ទៅណា​ទេ​នៅ​រដូវ​កាល​ក្រោយ​

​    ​គ្រូបង្វឹក Arsenal លោក Arsene Wenger បាន​បញ្ជាក់ថា គាត់​មិន​បានគិត​អំពី​ការដើរ​ចេញពី​ក្លឹប​នោះទេ ខណៈ​គាត់​បាន​លាតត្រដាង​ថា ចេតនា​របស់គាត់​គឺ​ស្នាក់នៅ​បន្ត​យ៉ាងហោចណាស់​មួយ​រដូវ​កាល​ទៀត​ឬ​ច្រើនជាង​នេះ​។​

​    ​គាត់​បាន​ប្រាប់​ទូរទស្សន៍ beIN Sports ថា "​អំឡុង​រដូវ​កាល​នេះ ការរិះគន់​ពិតជា​មិន​ត្រូវបាន​ស្វាគមន៍​ឡើយ​នៅពេលដែល​អ្នក​កំពុង​ប្រយុទ្ធ​ដើម្បី​ជើងឯក​នោះ​! ជាពិសេស បន្ទាប់​ការប្រកួត​ជាមួយ Tottenham នៅពេលដែល​យើង​មិនសូវ​មានសំណាង​។ ខ្ញុំ​បានផ្តល់​សមត្ថភាព​ទាំងអស់​របស់ខ្ញុំ​ឱ្យ​ក្លឹប​ដែល​ខ្ញុំ​ស្រឡាញ់ ហើយ​ប្រសិនបើ​ខ្ញុំ​អាច​ចែករំលែក​សេចក្តីស្រឡាញ់​ជាមួយ​អ្នកគាំទ្រ វា​កាន់តែ​ល្អ​"​។​

​    ​គាត់​បានបញ្ជាក់​យ៉ាងច្បាស់​ថា "​ខ្ញុំ​បាន​ប្តេជ្ញាចិត្ត ហើយ​វា​គ្មាន​ចម្ងល់​អ្វី​នោះទេ​ដែល​ខ្ញុំ​នឹង​នៅ​ទីនោះ​នៅ​រដូវ​កាល​ក្រោយ​"៕

ប្រភព៖ Goal

មតិយោបល់