លោក Jose Mourinho ចង់ឲ្យការប្រកួតបាល់ទាត់របស់ក្របខណ្ឌ EPL ត្រឡប់មកវិញក្នុងពេលឆាប់ៗនេះ

        គ្រូបង្វឹកក្រុម Spurs លោក Jose Mourinho បាន​បញ្ជាក់​ច្បាស់​ថា លោក​​ចង់ឲ្យវិស័យ​បាល់ទាត់អង់គ្លេសត្រឡប់មក​វិញ ហើយ​ការ​លើក​ឡើង​នេះ​ប្រហាក់ប្រហែល​នឹង​អ្នក​ចាត់ការ​ផ្សេងៗ​ទៀតដែរ។

        លោក Mourinhoបាន​ចូលរួម​ជាមួយ​អ្នក​ចាត់ការ​ក្លឹបផ្សេងៗ​ទៀត​ដូចជាលោក​ Jurgen Klopp និង​លោកCarlo Ancelotti ដែល​លើកឡើង​ថា លោកពិតជាចង់​ឲ្យ​ក្របខណ្ឌ​ EPL ​បន្ត​ឡើង​វិញ។

        ​ព័ត៌មាន​ពីជំនួប​របស់​សមាគមអ្នក​ចាត់ការក្លឹប​ក្នុងលីក​ថា លោក Mourinho ចង់ឲ្យ​វិស័យបាល់ទាត់ត្រឡប់មក​វិញ ស្របពេល​គ្រូបង្វឹក​មួយចំនួនទៀត​មាន​ភាព​ស្ទាក់ស្ទើរ​និង​ចង់រង់ចាំសិន។​

        លោកMourinho បាន​និយាយថា “​ប្រសិនបើ​អ្នក​មិន​ចង់​លេង​ ស្នាក់នៅផ្ទះ​ហើយ​ទស្សនា​ការ​ប្រកួតរបស់ក្របខណ្ឌBundesliga ទៅ”។

ក្របខណ្ឌបាល់ទាត់​អាល្លឺម៉ង់នេះ​គ្រោង​នឹង​ចាប់ផ្តើម​ឡើងវិញ​នៅ​ចុងសប្តាហ៍​នេះ ស្របពេល​ក្របខណ្ឌ EPL ​នៅបន្ត​ពិភាក្សា​ថា តើ​អាចវិលត្រឡប់​មក​វិញ​នៅ​ខែ​ក្រោយ​នេះឬយ៉ាងណា​។

        គេជឿថា លោក Pep Guardiola លោក Frank Lampard លោក Nigel Pearson និង​លោក Graham Potter បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​វិលត្រឡប់​មកវិញ៕

adverise with khmeread