Barcelona មានគម្រោងដាក់សំណើផ្ទេរខ្សែការពារ Juan Foyth របស់ក្រុម Spurs

    ក្លឹបយក្សអេស្ប៉ាញBarcelona គ្រោងដាក់សំណើរផ្ទេរកីឡាករ Juan Foythស្របពេលដែលខ្សែការពារក្លឹប Spurs រូបនេះ អាចផ្ទេរចេញបាននៅរដូវក្តៅនេះ។
    កីឡាករសញ្ជាតិអាហ្សង់ទីនវ័យ២២ឆ្នាំរូបនេះ ទើបបានបង្ហាញមុខ៨លើកប៉ុណ្ណោះសម្រាប់ក្រុម Spurs របស់លោក Jose Mourinhoនៅរដូវកាលនេះ មុនពេលយុទ្ធនាការត្រូវបានផ្អាកដោយសារតែវីរុសកូរ៉ូណា។
    ទោះបីជាយ៉ាងណាកីឡាកររូបនេះមិនត្រូវបានជ្រើសរើសសម្រាប់ក្រុមជម្រើសរបស់ក្លឹប Spurs ក្នុងការប្រកួតនៅក្របខណ្ឌ EPL ឬក្របខណ្ឌ CL នោះទេ។
    នៅពេលនេះ Foyth ចង់លេងក្នុងក្រុមជម្រើសដំបូងជាប្រចាំសម្រាប់រដូវកាលក្រោយ ហើយគេជឿថា Spurs បានបើកភ្លើងខៀវឲ្យក្លឹបជាច្រើនដាក់សំណើផ្ទេរ។
    ចំណាប់អារម្មណ៍របស់ក្លឹប Barcelona កើតមានស្របពេលក្លឹបយក្សអេស្ប៉ាញនេះត្រៀមជម្រុះចោលខ្សែការពារកណ្តាល Samuel Umtitiឬ Jean Clair Todiboហើយប្រសិនបើពួកគេជម្រុះកីឡាករទាំងនេះចេញមែននោះ Foyth ត្រូវបានគេមើលឃើញថា ជាជម្រើសដែលមានតម្លៃថោក និងជាជម្រើសដ៏ល្អ៕
 

adverise with khmeread