adverise with khmeread 1

​បិសាច​ក្រហម Man Utd ត្រៀម​ធ្វើឱ្យ​ទឹកដី Old Trafford កក្រើក​

​    ​បើ​យោងតាម​ការរាយការណ៍​បានឱ្យដឹងថា ក្រុម Manchester United ត្រៀម​រួចរាល់​ដើម្បី​បង្កើន​សមត្ថភាព​របស់​កីឡដ្ឋាន Old Trafford ក្នុង​ការផ្ទុក​ទស្សនិកជន​ឱ្យបាន​រហូតដល់​ទៅ ៨ ម៉ឺន​នាក់​។​

​    ​ក្រុម​បិសាច​ក្រហម​កំពុង​ត្រូវបាន​បង្ខំ​ឱ្យធ្វើ​ការកែលម្អ​ទឹកដី​ដែល​ធំជាងគេ​នៅ​អង់គ្លេស​នេះ​ដើម្បី​ប្រកាន់ខ្ជាប់​ឱ្យ​ត្រឹមត្រូវ​តាមច្បាប់​។​

​    ​បទ​ប្បញ្ញត្តិ​ថ្មី​នេះ​នឹង​ធ្វើឱ្យ Man Utd បង្កើន​កន្លែង​អង្គុយ​សម្រាប់​ជនពិការ ដែល​នឹង​នាំឱ្យ​ថយចុះ​សមត្ថភាព​ផ្ទុក​មនុស្ស​ជារួម (​ព្រោះ​ចំនួន​កៅអី​សម្រាប់​ជនពិការ​មាន​ច្រើន​ខ្លាំងពេក​)​។​

​    ​ការងារ​នេះ​នឹង​ចាប់ផ្តើម​ដំណើរការ​ក្នុង​ឆ្នាំ ២០១៧​។ បើ​យោងតាម​សារព័ត៌មាន ESPN បានឱ្យដឹងថា ខណៈ​ការលក់​សំបុត្រ​ចូល​ទស្សនា​របស់ Man Utd  គឺ​អស់​សឹងតែ​រាល់​ការប្រកួត ការកាត់បន្ថយ​ចំនួន​កៅអី​សម្រាប់​បម្រើ​ទៅ​ផ្នែក​សម្រាប់​ជនពិការ​នឹង​តម្រូវឱ្យមាន​ការយកចិត្ត​ទុកដាក់​ខ្លាំង​បន្ថែមទៀត​។​

​    ​ក្រុម​បិសាច​ក្រហម​កំពុង​ពិចារណា​បន្ថែម​កៅ​ចំនួន ៧.៥០០ នៅលើ​កន្លែង​អង្គុយ​ឈ្មោះ Sir Bobby Charlton Stand​។

​    ​សមត្ថភាព​ផ្ទុក​អ្នកទស្សនា​ប្រហែលជា​កើនឡើង​ដល់ ៨ ម៉ឺន​ហើយ​ជាមួយនឹង​ជម្រើស​មួយទៀត​ក្នុងការ​សាងសង់​ទីតាំង​ផ្ទុក​ទស្សនិកជន​ពីរ​ទៀត​នឹង​ធ្វើឱ្យ​កីឡដ្ឋាន​កើន​បាន ៤០០០ កៅអី​ថែមទៀត​នៅ​ផ្នែក​នីមួយៗ​នៃ​កន្លែង​អង្គុយ​។​

​    ​ប្រសិនបើ​ពួកគេ​នឹង​ជ្រើស​ធ្វើការ​សាងសង់​ពិតមែន កីឡដ្ឋាន Old Trafford នឹង​ផ្ទុក​ទស្សនិកជន​ដល់​ទៅ ៨៨.០០០ ហើយនឹង​ក្លាយជា​កីឡដ្ឋាន​ធំ​លំដាប់​ទី​ពីរ​នៅ​អឺរ៉ុប​៕

adverise with khmeread
ប្រភព៖ Metro

មតិយោបល់