ករុណា ពេជ្រ អួលដើមករ ខណៈបំពេញក្តីប្រាថ្នារបស់អ្នកមានគុណ

    ភ្នំពេញ៖ តារាចម្រៀង ករុណា ពេជ្រ បានធ្វើតាមបំណងរបស់លោកឳពុកមុនពេលធ្លាក់ខ្លួនឈឺដាច់សរសៃឈាមខួរក្បាល បំណងប្រាថ្នាទាំងបី ពេលនេះ ករុណា ពេជ្រ បានសម្រេចមួយក្នុងបំណងទាំងបីរបស់អ្នកមានគុណ។ 

    បើយោងតាមបណ្តាញសង្គមហ្វេសប៊ុក របស់ករុណា ពេជ្រ បានបង្ហោះនូវសំណេរជាច្រើនភ្ជាប់ជាមួយរូបថត នៅខាងមុខផ្នូរដែលទើបតែសាងសង់រួចជាស្ថាពរនោះ បានរៀបរាប់ថា៖

     « អ្នកខ្លះ​ ក៏សើចសប្បាយរីករាយនឹងទទួល​យក ការពិត​ .. ហើយក៏មានអ្នកខ្លះ​ ក៏ទឹកភ្នែក​ព្រោះតែ​ ពិបាកនឹងទទួល​យក ការពិត​ ..ប៉ុន្តែទីបំផុត ការពិត​ នៅតែជា​ ការពិត​ ....ទោះបីការពិត​ពេលនេះ​ ខ្ញុំមិនទាន់ព្រមទទួលយកបាន​ក៏ដោយ​ ហើយក៏នៅតែមិនចង់អោយវាក្លាយជាពិត​ក៏ដោយ ប៉ុន្តែវានៅតែដាស់អារម្មណ៏អោយខ្ញុំត្រៀមចិត្តត្រៀមកាយនៅអ្វីដែលនឹងកើតឡើងនាពេលខាងមុខសំរាប់រូបខ្ញុំ​ ....បណ្តាំ​ 3 របស់ប៉ា​ កាលពីជាង​ 2 ឆ្នាំមុន​ ដែលនិយាយផ្តាំកូនមុនប៉ា​ ដាច់សរសៃរឈាមខួរ​ក្បាល​ 2 អាទិត្យ​ ​ គឺ​ កូនចាំមិនភ្លេច​ ... ពេលនេះកូនធ្វើបានសំរេចមួយហើយ​ ដែលជាទីកន្លែងសុខសាន្តចុងក្រោយរបស់ប៉ា​ កូនបានរៀបចំ​តាមបណ្តាំប៉ា​ ហើយការកសាងមួយនេះ​ បើប៉ាបានដឹង​ បានយល់ស្តាប់បានអ្វីដែលកូនបានប្រាប់ប៉ា​ ប៉ា​ប្រាកដជារំភើប​ ជាក់ជាមិនខាន​ ...
កូនចង់នាំប៉ា​ ទៅឃើញផ្ទាល់ភ្នែកណាស់​ ប៉ុន្តែចំងាយឆ្ងាយជិត​ 100km ពីភ្នំពេញ​ ហើយម្យ៉ាងទៀតមើលទៅខ្លាចកំលាំងប៉ា​ខ្សោយ ហត់ទប់មិនរួច​ ..... ហ៊ឺ.តាមរយៈស្ថានភាពជំងឺ​របស់ប៉ា​ ហើយបន្ទាប់ពីការកសាងកន្លែងមួយនេះ​រួចមក កូននឹងសង្ឃឹមថាវានឹងបានចំលងអាយុប៉ាបានយូរ​ ហើយនៅក្បែរកូនបន្តទៀត...អារម្មណ៏មួយនេះ​ ទៅដល់កន្លែងនេះ​ មានតែកែវភ្នែកទាំងពីរទេ​ ដែលយល់ពីអារម្មណ៏ខ្ញុំមួយនេះ...។ 

    យោងតាមការរៀបរាប់ ករុណា ពេជ្រ បានព្យាយាមគ្រប់វិធីដើម្បី បានសម្រេចគោលដៅចុងក្រោយ ដែលប៉ារបស់លោកបានផ្តាំ មុនពេលដែលគាត់បានធ្លាក់ខ្លួនឈឺជំងឺដាច់សរសៃឈាមខួរក្បាល៕


 

adverise with khmeread